ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យអាចារិនី
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់។ ពិធី សំណេះសំណាលនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ពិធីសំណេះសំណាលនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោ បាយ និងការ អភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែង ឆ្ងាយ និងភាព ប្រាកដ និយម របស់សម្តេចធិបតីនាយករដ្ឋមន្តី និងការរួមចំណែកគាំទ្រពីភាគី ពាក់ ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃ ណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ ខ្ជួន នូវ អត្តសញ្ញាណរបស់ខ្លួន រហូតមកទល់ បច្ចុប្បន្ននេះ។ សាសនា វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ដែល ជាការរួមចំណែកក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខ សន្តិភាព ស្ថិរភាព ប្រជា ជន រស់នៅប្រកបដោយ ភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នា ចាកផុតពីការ រើស អើង ការ ប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សា ផ្សេងៗ ទាំង នៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។
ក្រៅពីដំណើរការកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ដែលជាកម្មវិធីផ្តល់ការអប់រំ តាម រយៈ ព្រះធម៌ទេសនា ការស្រាវជ្រាវចងក្រងប្រវត្តិវត្តអារាមនៅ ទូទាំងប្រទេសក្បួន តម្រា ផ្សេង ៗ ការបោះ ពុម្ព សៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យ ពុទ្ធិកសិក្សា កម្មវិធីទស្សនទានព្រះ ពុទ្ធ សាសនា ការផលិត វីដេអូខ្លី ដើម្បីការអប់រំសីលធម៌ ចរិយាធម៌ ការបង្ហាញពីវិធីប្រតិបត្តិតាម ទំនៀមខ្មែរ នៅតាម ប្រព័ន្ធ ផ្សព្វផ្សាយ និងនៅតាមទីសាធារណៈហើយនោះ ការបើកវគ្គបណ្តុះ បណ្តាលតួនាទី ភារកិច្ច និង ក្រមសីលធម៌ អាចារ្យ អាចារិនីខ្មែរ នាពេលកន្លងមក ក៏ចាត់ទុកជា កម្មវិធីអាទិភាពមួយ ដែលទទួល បាន នូវលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួង ធម្មការ និងសាស នា។ លទ្ធផលទាំងនេះ កើតចេញពីស្មារតីនៃ ការ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ។
កត្តានេះ ជំរុញឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីបុរេ ស កម្ម ខិតខំស្រាវជ្រាវឯកសារ និងស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យ ដែលមាន ចំណេះ ដឹង ចងចាំ បាន ច្បាស់លាស់នូវពិធីកម្មនានា មានសមត្ថភាពជំនាញខ្ពស់ និងបទពិសោធន៍ជ្រៅ ជ្រះដើម្បីចូលរួម បើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោល ដៅតម្រង់ ទិសទៅលើ ការ ដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធី អាពាហ៍ពិពាហ៍ ឱ្យ មានលក្ខណៈត្រឹមត្រូវជួយបំពេញ បន្ថែមដល់ អាចារ្យ អាចារិនី នៅតាមមូលដ្ឋានឱ្យកាន់តែ មាន ចំណេះដឹង ទូលំទូលាយ បង្កលក្ខណៈ ងាយ ស្រួលក្នុងការយកទៅអនុវត្ដឱ្យស្រប ទៅនឹងក្បួន ច្បាប់ ដែលបានកំណត់ទុកពីបុរាណរៀងមក និងឱ្យមាន ការយល់ស្របជាទម្រង់នៃការប្រតិបត្តិ ពីតំបន់មួយទៅតំបន់ មួយនៅទូទាំងប្រទេស។
គិតមកទល់បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ បានចំនួន ៥៣វគ្គ រួចមកហើយ មានសិក្ខាកាមជា អាចារ្យ អាចារិនី ព្រះសង្ឃបាន ចូល មកសិក្សា ចំនួនសរុប ១៤ ២៩៨អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ១ ១២៤ព្រះអង្គ អាចារិនី ២៣២នាក់។
ក្រោយពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ជាលទ្ធផល បាន សង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១៖ ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់
គ្រូឧទ្ទេសាចារ្យ។
២៖ ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវសម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្ត។
៣៖ ទទួលបាននូវបទពិសោធន៍រវាងសិក្ខាកាមនិងសិក្ខាកាម ការស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ និង ការផ្លាស់ប្តូរមតិយោបល់គ្នា។
៤៖បានដោះស្រាយនូវចម្ងល់រួម ក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមាន លក្ខណៈ ផ្សេងៗគ្នា តាមទម្លាប់ក្នុង តំបន់ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ។
៥៖ យល់ដឹងនិងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អាចារ្យខ្មែរ។
៦៖ អាចរួបរួមគ្នាបង្កើតបាននូវសាមគ្គីធម៌ រួមចំណែកធ្វើឱ្យមាន សុខដុមនីយកម្មសាសនា និងប្រពៃណី ទំនៀមទម្លាប់។
៧៖ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តថែរក្សា ការពារ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យ ស្ថិតស្ថេរ គង់វង្សអស់កាលជាយូរអង្វែង។
ជារួមក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាម រយៈ ការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀម ទម្លាប់ រួចមក សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្ម ពិធីបុណ្យសាសនា និងពិធី មង្គល ផ្សេងៗ ពិតជាមាន ការចូល រួម កែលម្អបានយ៉ាងច្រើនពី សំណាក់ អាចារ្យ អាចារិនី និងប្រជា ជន៕
