ព្រឹកនេះបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកាសបើកជាផ្លូវការ
ភ្នំពេញ៖សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកាសបើកជាផ្លូវ ការ នា ព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។ ពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នឹង ត្រូវ ស្វាគមន៍ ដោយមានព្រះរាជសារព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហ មុនី, សុន្ទរកថាស្វាគមន៍ដោយលោក ឯក ណាត ដាកាល អគ្គលេខាធិការ ISC, សុន្ទរកថា លោក ស៊ីយ៉េដ យូ សា ហ្វ រ៉ាហ្សា ជីឡានី ប្រធានស្ថាបនិក ISC និងជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងសារ អបអរ សាទររបស់លោក បាន គីមូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
ក្នុងពិធីបើកសន្និសីទនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះ ហើយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធាន សភានៃអន្តរ សភា លើក ទី២ ថ្លែងសុន្ទរកថាបើក។
សន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers Conference-ISC) គឺជា វេទិកា អន្តរសភាថ្មីមួយ ដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ២០២៥។ វេទិកានេះមានគោល បំណង ជំរុញការ កសាង សហគមន៍ អន្តរជាតិមួយ ដែលប្រទេសទាំងអស់អាចធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម សកល នានា លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកកសាងសន្តិភាពយូរអង្វែងសម្រាប់មនុស្ស ជំនាន់ ក្រោយ។
សន្និសីទបើកសម្ពោធ ISC ត្រូវបានរៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១១-១២ ខែ មេសា ឆ្នាំ២០២៥ ក្រោមមូលបទ «កសាងឯកភាពសកល៖ ពង្រឹងសន្តិភាព និងវិបុលភាពរួម តាមរយៈកិច្ច សន្ទ នា អន្តរសភា ដោយមានប្រធានសភា និងថ្នាក់ដឹកនាំសភាមកពីប្រមាណ ៤០ប្រទេសចូលរួម។
សន្និសីទ ISC លើកទី១ ត្រូវបានរៀបចំនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមមូលបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ» ដោយមានគណៈប្រតិភូមកពីសភា ជាតិ ចំនួន ៤០ប្រទេសចូលរួម។ សន្និសីទបានផ្ដោតលើការទូតសភា សន្តិភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរ ភាព ការតភ្ជាប់សេដ្ឋកិច្ច និងបញ្ហាប្រឈមសកល ព្រមទាំងបានអនុម័តជាឯកច្ឆន្ទនូវសេចក្តី ថ្លែងការណ៍ រួមទី ក្រុង អ៊ីស្លាម៉ាបាត។
សម្រាប់សន្និសីទប្រធានសភានៃអន្តរសភាលើកទី២នៅកម្ពុជា ដែលជាសមាជិកស្ថាបនិកនៃសន្និសីទនេះដែ រ នោះ រៀបចំឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះ ស្រាយជម្លោះដោយសន្តិវិធី» ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា។
សន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភា និងតំណាងសភាមកពីបណ្តាប្រទេសនានារង្វង់ប្រមាណ ជា២០ប្រទេស និងអង្គការអន្តរជាតិចំនួន៥ផ្សេងទៀត មានដូចជាក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព, សភាអាមេរិកឡាទីន និងការ៉ាអ៊ីប, អង្គការអន្តរសភាអាស៊ាន AIPA និងសហព័ន្ធសន្តិភាពសកល។
សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ គឺជាការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ដោយមានប្រធានសភា ជា ច្រើន ប្រទេសចូលរួមទាំងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងមានវត្តមានអង្គការ អន្តរជាតិសំខាន់ៗ ជាច្រើន ទៀត ចូលរួម។ នេះជាវេទិកាសំខាន់ នៅក្នុងការស្តារទំនុកចិត្ត និងលើកកម្ពស់សន្តិភាពសម្រាប់មនុស្សជាតិ ទូទាំង សកលលោក ឱ្យរស់នៅប្រកបដោយសុខដុមរមនាជាមួយគ្នា។ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព លើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។
សន្និសីទប្រធានសភានៃអន្តរសភា (ISC) គឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបាន បង្កើតឡើង ក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមកពីបណ្តាប្រទេសនានា ដើម្បីជែក ពិភាក្សា និងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។
ការទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទ ISC លើកទី២របស់កម្ពុជានេះ គឺជាការបន្តពង្រឹងតួនាទី និង ឥទ្ធិ ពលការទូតសភារបស់កម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែលេចធ្លោថែមមួយកម្រិតទៀត ដើម្បីរួមចំណែកដល់ តំបន់ និងពិភពលោកក្នុងការពង្រឹងពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រីកទំនាក់ទំនងរវាង សភានៃបណ្តាប្រទេសជាសមាជិកក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយ ចីរភាព, ការផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍លើការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាប្រឈមសកល ដូច ជាសន្តិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម និងការលើកកម្ពស់មុខមាត់ជាតិ តាមរយៈ ការ បង្ហាញទៅកាន់ពិភពលោកពីស្ថិរភាពនយោបាយ វប្បធម៌ដ៏សម្បូរបែប និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា៕
