ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះផ្សារនាគមាសបំផ្លាញតូបចំនួន២១១តូបនិងសម្ភាររបស់អាជីវករជាច្រើនទៀត

42

ភ្នំពេញផ្សារនាគមាស ត្រូវបានអគ្គិភ័យវាយប្រហារយ៉ាងសន្ធោសន្ធៅនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ស្ថិតនៅផ្សារផ្លែឈើA៥ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៦០ម៉ែត្រ ១៤០ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះតូបចំនួន២១១តូប រួមនឹងសម្ភាររបស់អាជីវករជាច្រើនទៀត តែមិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួសនោះឡើយ ខណៈមូលហេតុសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៤៧គ្រឿង, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន, ថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន៕

អត្ថបទដែលជាប់ទាក់ទង