ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ រួមទាំងក្រុមគ្រួសាអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ នាផ្លូវថ្មើរជើងចតុមុខធ្វើឲ្យមហាជន ​ប្រជាពលរដ្ឋជាច្រេីនកុះករ​ ជាពិសេសយុវជនភ្ញាក់ផ្អើលបានស្វាគមន៍យ៉ាងកក់ក្ដៅដោយទឹកមុខរីករាយនិងចាប់អារម្មណ៍យ៉ាងខ្លាំង

18

ភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ រួមទាំងក្រុមគ្រួសារ​ នៅល្ងាចថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅផ្សាររាត្រីមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ។

វត្តមានដ៏ភ្ញាក់ផ្អើលរបស់សម្តេចធិបតី បានធ្វើឲ្យមហាជន ​ជាច្រេីនកុះករ​ ជាពិសេសយុវជន បានស្វាគមន៍យ៉ាងកក់ក្ដៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងនាំគ្នាសម្រុកសុំថតរូបជាមួយសម្តេចដោយទឹកមុខរីករាយ។

ការចុះពិនិត្យ និងដើរកម្សាន្តនៅទីសាធារណៈបែបនេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់របស់សម្តេចធិបតី ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការប្រកបរបររបស់អាជីវករផងដែរ។

ជាមួយទឹកមុខញញឹមរាក់ទាក់របស់សម្តេចធិបតី បានធ្វើឲ្យបរិយាកាសនៅផ្សាររាត្រីនិងផ្លូវថ្មើរជើងចតុមុខកាន់តែមានភាពរស់រវើក និងកក់ក្តៅ៕

ទន្ទឹមនឹងនេះ​ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត​ រួមទាំងក្រុមគ្រួសារបានជួប​សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រួមមានភ្ញៀវជាតិនិងអន្តរជាតិ​ ដែលបានមកលេងកម្សាន្ត​ ព្រមទាំងទស្សនាទស្សនីយភាព

នានា​ រួមមានស្តង់ម្ហូបអាហារ​ជាច្រេីនសម្បូរបែបនៅផ្លូវថ្មើរជើងចតុមុខ៕

អត្ថបទដែលជាប់ទាក់ទង