ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាកណ្ដាល-ចៅក្រម ៦០ភាគរយបានទទួលនិទ្ទេសល្អ

128

​ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាវ៉ូវីណាម ដែលមានរយៈពេល៤ថ្ងៃនោះបានបញ្ចប់ជាស្ថាពរហើយ ។
លោកព្រហ្ម ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គនិងប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាមទាំង៦០រូប ។

​សូមបញ្ជាក់ថាវគ្គនេះធ្វើឡើងក្រោមគម្រោងថវិការបស់ ក្រសួងអប់រំយុវជន និង កីឡា ។បើតាមការអះអាងពីលោកអ៊ូ រតនាអនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមនោះថា តាមគោលការណ៍របស់ ក្រសួងអប់រំគឺមានថវិកាសម្រាប់បណ្ដុះបណ្ដាល តែ៣៤រូបប៉ុណ្ណោះតែសហព័ន្ធ បានបន្ថែមនូវធនធានរបស់ខ្លួនដើម្បីបង្កើនសិក្ខាកាមរហូតដល់៦០រូប ។

ឆ្លងកាត់ការសិក្សារយៈពេល៤ថ្ងៃ ជាលទ្ធផលយើងទទួលបាននិទ្ធេស ល្អ៦០ភាគរយនិទ្ធេសមធ្យម៣០ភាគរយ និងនិទ្ធេសខ្សោយ១០ភាគរយ។ គ្រូឧទ្ទេសនាមសម្រាប់វគ្គនេះ គឺលោកគ្រូធំ TranVanmyដែលជាប្រធានអាជ្ញាកណ្ដាល វ៉ូវីណាម ពិភពលោក និងលោកង្វៀង វ៉ាន់ គឿង ដែល ជាគ្រូបង្វឹក ក្រុមជម្រើសជាតិកម្ពុជា ក៏ជាអ្នកឧទ្ទេសនាមមួយរូបដែរ ។

សិក្ខាកាមដែលចូលរួមមានមកពី គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្រសួង ការពារជាតិ មហាផ្ទៃ ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ និងខេត្តកណ្ដាល ។

លោកTran Vanmy បានថ្លែងនៅពេល លោកចាប់ផ្ដើមឧទ្ទេសនាមថា ជាអាជ្ញាកណ្ដាល ចៅក្រមដាច់ខាត ត្រូវតែច្បាស់លាស់ ពីបទបញ្ជាប្រកួត ព្រោះនេះជាច្បាប់គោល សម្រាប់កាត់ក្ដីពេលប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង