តារាភាគច្រើនថែរាងឲ្យស្វែល តែតារាស្រីម្នាក់ នេះហើយ ត្រូវគេថា តារាមានសាច់ទ្រលុកទ្រលន់ ស្អាតបំផុត
បរទេស៖ តើភាពធាត់ នឹងធ្វើឲ្យសម្រស់ធ្លាក់ចុះមែនទេ? បាក់ទឹកចិត្តខ្លាំង ពេលស្លៀកឈុតអ្វី មិនស្អាត ពេលឡើងទម្ងន់យ៉ាងដូច្នេះ? មិនហ៊ានធ្វើខ្លួន ព្រោះគិតថា មិនសម ?
ប៉ុន្តែសម្រាប់តារាស្រីម្នាក់នេះ នាង Holly Luyah ហាក់ដូចជាមិនឈឺក្បាល ជាមួយនឹងរូបរាងរបស់នាងប៉ុន្មាននោះ ឡើយ ដែលពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែ លេងខ្លួនយ៉ាងទាក់ ទាញបំផុត។ ក្នុងនោះ នាង ត្រូវបានគេនិយាយថា ជាតារាដែលមានសាច់ទ្រលុកទ្រលន់ស្រស់ស្អាតខ្លាំង បើទោះបីជា នាងធាត់ តែមើលទៅ ពិតជាលេចធ្លោ មិនចាញ់តារា រាងស្គមៗប៉ុន្មាននោះទេ។
ជាពិសេស រាល់រូបថតដែលHolly Luyah បានបង្ហោះ ក្នុងបណ្តាញសង្គមម្តងៗ ពិតជាទទួល បានការចាប់អារម្មណ៍ ពីសំណាក់មហាជនខ្លាំង និង មានពាក្យសរសើរ លើការចេះតែងខ្លួនរបស់ នាង។ មិនតែប៉ុណ្ណោះ ពេលនេះ អ្នកចុច Follow នៅក្នុងបណ្តាញសង្គមអ៊ីនស្តារក្រាម របស់នាង ឡើងទៅដល់១លាននាក់ហើយ ក្នុងរយៈពេលយ៉ាងខ្លីតែប៉ុណ្ណោះ ៕ ដោយ៖ សារិទ្ធ