គ្រូបង្វឹកបាល់ទឹកចំនួន២០រូបមាន៨៥ភាគរយ ទទួលលទ្ធផលល្អពីការសិក្សា
ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបាល់ទឹក(Water Polo)ដែលចាប់ផ្ដើមពីថ្ងៃទី៥មកនោះបានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៧មីនា ។
វគ្គនេះទទួលបានការជួយ ឧបត្ថម្ភទាំងស្រុង ពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)មានសិក្ខាកាមចូលរៀនចំនួន២០រូប ដែលមកសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន ខេត្តត្បូងឃ្មំ បាត់ដំបង កំពង់ចាម ខេត្តកណ្ដាល និង សៀមរាប ។
វគ្គនេះបង្រៀនដោយគ្រូជនជាតិគុយបាគឺលោកAlexander dela Celda Brokina ។លោកនាង សុរិទ្ធីយ៉ា
អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ឲ្យដឹងថាកីឡាបាល់ទឹក(Water Polo)នេះលេងនៅក្នុងអាង
សម្រាប់លោតទឹកគឺមិនមែង នៅក្នុងអាងសម្រាប់ហែលនោះទេ ។
ទីលានមានបណ្ដោយប្រវែង៣០ម៉ែត្រ ទទឹង២០ម៉ែត្រ កំពស់ទី ០,៩០ម៉ែត្រ បណ្ដោយទីប្រវែង៣ម៉ែត្រ និង
លេងម្ខាងៗ៧នាក់ ។កីឡាប្រភេទនេះ ក្រៅពីអាជ្ញាកណ្ដាលបញ្ជាការប្រកួតចំនួន២រូបនោះ នៅមានអាជ្ញាកណ្ដាលទី៣
អ្នកកាន់នាឡិកាកំណត់ម៉ោង ។ការប្រកួតមាន៤វគ្គដែលមួយវគ្គមាន៨នាទី ហើយនៅចន្លោះវគ្គនីមួយៗសម្រាក២នាទី
ចំពោះអាជ្ញាកណ្ដាលស្ថិតនៅលើគោក ។
លោកឲ្យដឹងទៀតថាក្នុងការសិក្សារយៈពេល៣ថ្ងៃនេះ នៅថ្ងៃដំបូងគឺសិក្សាទ្រឹស្ដីសុទ្ធសាធ ហើយនៅថ្ងៃទី២
គឺអនុវត្តន៍ផ្ទាល់នៅពហុកីឡដ្ឋានជាតិមរតកតរជោ ។នៅថ្ងៃទី៣ដែលជាថ្ងៃចុងក្រោយមានការអនុវត្តន៍អាងទឹកពីវិធី
បង្ហាត់ ការរំលឹកឡើងវិញពីទ្រឹស្ដី និង ការធ្វើតេស្ត ។
វគ្គនេះសិក្សាដែលមានសិក្ខាកាមចំនួន២០រូបនេះ បន្ទាប់ពីការធ្វើតេស្តមានសិក្ខាកាមចំនួន៨៥ភាគរយបាន
ទទួលនិទ្ទេសល្អ និង ១៥ភាគរយបានទទួលនិទ្ទេសមធ្យម ។
លោក Alexander dela Celda Brokina បានអះអាងថានេះជាការបើកវគ្គលើកទី២ហើយៗសិក្ខាកាម
ខ្លះជាកីឡាករហែលទឹក ខ្លះជាកីឡាករបាល់ទឹក តែពេលនេះគេបានក្លាយជាគ្រូបង្វឹកហើយ ។ពីមុនមានបច្ចេកទេស
ជាកីឡាករតែពេលនេះបច្ចេកទេសជាគ្រូបង្វឹក ។ ជាគ្រូបង្វឹកមានការទទួលខុសត្រូវផ្សេងពីកីឡាករព្រោះគ្រូត្រូវយល់
ដឹងពីការបង្កើតក្រុមបាល់ទឹក ការធ្វើកម្មវិធីហ្វឹកហាត់ តួនាទីគ្រូនៅមុនពេលប្រកួត ពេលកំពុងប្រកួត និងក្រោយ
ពេលប្រកួត ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធបាន ទាមទារឲ្យសិក្ខាកាមទាំងអស់ត្រូវបង្កើតឲ្យមានក្រុមកីឡាបាល់
ទឹកប្រចាំក្លិបរបស់ខ្លួន ប្រចាំសាលា ឬ ខេត្តរបស់ខ្លួន ។លោកសន្យាថាឆ្នាំនេះលោកនឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់
ទឹកឲ្យខាងតែបាន
កាលពីទសវត្សរ៍កម្ពុជាថ្លាប់មានកីឡានេះ ដែរតែបន្ទាប់ពីសង្គ្រាមកីឡានេះ ទើបតែបង្កើតបាន២ឆ្នាំនេះទេ ។
សព្វថ្ងៃកម្ពុទើបតែមានក្រុនបាល់ទឹកចំនួន២ក្រុមប៉ុណ្ណោះ គឺមួយក្រុមនៅរាជធានីភ្នំពេញ និង មួយក្រុមនៅខេត្តកំពង់ ចាម ។