ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯក Tiger Street Football Festival 2019

116


ភ្នំពេញ៖ក្នុងប្រវត្តិសាស្រ្តព្រឹត្តិការណ៍ Tiger Street Football Festival នេះជាលើកដំបូងហើយដែលក្រុមមក
ពីខេត្តគឺក្រុមក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍នេះ ។
ក្រុមស្នងការនគរបាលខេត្តព្រះសីហនុ“A”ដែលកាលពីឆ្នាំកន្លងទៅឈរនៅលំដាប់ថ្នាក់លេខ២នោះឆ្នាំនេះ
បានក្លាយជាក្រុមជើងឯកបន្ទាប់ពីយកឈ្នះក្រុម Rolling FC នៅវគ្គផ្ដាច់ព្រ័ត្រ២ទល់១ នោះ ។ សូមបញ្ជាក់ថាក្នុងការ
ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A”យកឈ្នះក្រុមPisnoka Constructionក្នុងលទ្ធផល២ទល់០ ឯ ក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak “C” ដោយលទ្ធផល២ទល់១ ។
ក្នុងការប្រកួតដណ្ដើមបានចំណាត់ថ្នាក់លេខ៣ក្រុម Vandasak “C”បានយកឈ្នះក្រុម Pisnoka Construction៧ទល់០ ។
ក្រុមគ្រងតំណែងជើងឯកគឺក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ“A បានទទួល មេដាយមាស ពាននិងរង្វាន់អមចំនួន១៥ ០០០ ដុល្លារអាមេរិក ក្រុមជើងឯករង Rolling FC ទទួលមេដាយប្រាក់ និងរង្វាន់ ៥ ០០០ ដុល្លារអាមេរិក ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ក្រុម Vandasak “C” ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២៥០០ ដុល្លារអាមេរិក និងក្រុមជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមPisnoka Construction ទទួលបានរង្វាន់លើកទឹកចិត្ត ១ ០០០ ដុល្លារអាមេរិក។
លោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកសុខ សប្បាយណាអនុរដ្ឋលេខាធិការក្រសួង
អប់រំយុវជន និង កីឡាបានអញ្ជើញចូលរួមបំពាក់មេដាយក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាព្រលប់ថ្ងៃទី១៧មីនានៅទីក្រុង
កោះពេជ្រ ។
ក្រុមជើងឯកនឹងធ្វើដំណើរទៅកាន់ប្រទេសប្រស៊ីលដើម្បីជួបជាមួយអតីតតារាបាល់ទាត់ប្រស៊ីលំដាប់ពិភព
លោកគឺកីឡាករ Ronaldinho ។

អត្ថបទដែលជាប់ទាក់ទង