មន្ទីរសាធារណការខេត្តព្រះវិហារសម្អាតក្នុង ក្រុង ដើម្បីត្រៀមទទួលសង្រ្កាន្តឆ្នាំថ្មី ២០១៩
ព្រះវិហារ ៖ ស្របពេល ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខិតជិតចូលមកដល់នោះ ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប បានត្រៀមលក្ខណៈរៀបចំទីកន្លែង ផ្ទះសំបែង ក្នុងការទទួលទេវតាឆ្នាំថ្មីរៀងៗខ្លួន។ នៅតាមរាជធានី ខេត្ត ស្រុក ក្រុង និងតាមរម្មណីយដ្ឋាននានា ក៏ត្រូវបានរៀបចំសម្អាត តុបតែងយ៉ាងស្រស់ស្អាត មានភ្លើងពណ៌ ផ្កាភ្ញី ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលភ្ញៀវទេសចរដែលមកលេងកំសាន្តផងដែរ។
ជាងស្តែងនៅពេលនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបាននឹងកំពុងបោសសំអាតក្រុងព្រះវិហារត្រៀមទទួលសង្រ្កាន្តឆ្នាំថ្មី ២០១៩។
ជាមូយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារនឹងប្រារព្វ ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅបរិវេណរមណីដ្ឋានប្រាសាទកោះកេរ ជជាមួយតារាល្បីៗផងដែរ។
អាជ្ញាធរព្រះវិហារសូមអញ្ជើញពុកម៉ែ បងប្អូនទាំងអស់ ចូលរួមសប្បាយរីករាយ ជួបជុំមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព រយះពេល៤ទសវត្សរ៍ដែលមានឈ្មោះថា “ព្រះវិហារសង្ក្រាន្តកោះកេរ” ក្នុងន័យអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ដ៏ផូរផង់របស់ដូនតាខ្មែរយេីង។
សូមទស្សនានូវពិពណ៌វិវឌ្ឍនភាពនិមិត្តក្រុងស្រុកទាំង៨ នៃខេត្តព្រះវិហារ និងទស្សនាទស្សនីយភាពសិល្បះបុរាណសម័យយ៉ាងសម្បូរបែបដែលចូលរួមពីតារាល្បីៗ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ នាបរិវេណរមណីដ្ឋានប្រាសាទកោះកេរ នៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕