ត្រួតពិនិត្យលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស (វិធានការលើរថយន្ត កែច្នៃដាក់រានខាងក្រោយ ដឹកសំពីងសំពោង និងខ្វះឯកសារ)
ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា នាថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត សរុបចំនួន ៣០ គ្រឿង ក្នុងនោះឃាត់ណែនាំ និងពិន័យតាមច្បាប់ចំនួន ១៧គ្រឿងដោយរួមមាន៖ ដោះរានខាងក្រោយ(០៣ គ្រឿង) ដឹកសំពីងសំពោង(០១ គ្រឿង) ឯកសារក្លែងក្លាយ(០១ គ្រឿង) បណ្ណបើកបរក្លែងក្លាយ(០១ នាក់) និងខ្វះឯកសារ (១១ គ្រឿង)។
ជាមួយគ្នានេះផងដែរ រថយន្តចំនួន ០៥ គ្រឿងផ្សេងទៀត ត្រូវបានត្រួតពិនិត្យ នៅខេត្តសៀមរាប ផងដែរ៕