ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបរធ្វេសប្រហែស បណ្តាលឲ្យក្រឡាប់រថយន្តឆេះខ្ទេច

93

នៅថ្ងៃទី 18 ខែមីនា ឆ្នាំ2019 វេលាម៉ោង 12:00នាទីថ្ងៃត្រង់ ស្ថិតនៅចំណុចខ្នងភ្នំសំពៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីក្រឡាប់រថយន្តកើតឡើង 01 លើក៖ បណ្តាលឲ្យឆេះរថយន្តមួយគ្រឿងម៉ាក តាក់កូម៉ា ពណ៌ទឹកប្រាក់ (ខូចខាតទាំងស្រុង) បើកបរដោយឈ្មោះ ម៉ូ អ៊ូរ ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសស្រាលមនុស្ស 15 នាក់។ សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ពី មូលហេតុថា បើកបរធ្វេសប្រហែស បណ្តាលឲ្យក្រឡាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង