ទីតាំង ផ្ទះ ជួល និង ទទួល ផ្ញើ ម៉ូតូ មួយ កន្លែង ចោរ កាត់ សោ ទ្វារ លួច អស់ ៦ គ្រឿង
ភ្នំពេញ ៖ នៅ កន្លែង ទទួល ផ្ញើ ម៉ូតូ ចំណុច ផ្ទះ ជួល ភូមិ ត្រពាំង ពោធិ សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ សែន ជ័យ មាន ករណី បាត់ ម៉ូតូ ៦ គ្រឿង របស់ ប្រជាពលរដ្ឋ ដែល បាន យក ម៉ូតូ ទៅ ផ្ញើ នៅ ទីនោះ ដោយសារចោរលួចកាត់សោទ្វា លួចយកម៉ូតូ ។ ហេតុការណ៍ ដឹង បាត់ ម៉ូតូ ទាំង ៦ គ្រឿង នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៥ និង ២០ នាទី ព្រឹក ថ្ងៃ ទី ១៨ ខែមីនា ឆ្នាំ ២០១៩ ។
តាម របាយការណ៍ បាន ឲ្យ ដឹង ថា ម្ចាស់ ទីតាំង ផ្ទះ ជួល និង ទទួល ផ្ញើ ម៉ូតូ មានឈ្មោះ កៅ ស្រី ម៉ៅ អាយុ ៣៥ ឆ្នាំ ជា អ្នក មើល ការ ខុស ត្រូវ ផ្ទះ ជួល និង ទទួល កន្លែង ផ្ញើ ម៉ូតូ ស្នាក់ នៅ ទីតាំង កើតហេតុ មានស្រុក កំណើត ភូមិ ក្បាលស្ពាន ១ សង្កាត់ ក្បាលស្ពាន ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ ។
ចំណែក ម៉ូតូ ទាំង ៦ គ្រឿង ដែល ចោរលួច យក ទៅ បាត់ ម៉ាក ហុងដា សេ ១២៥ ទាំងអស់ ។ ដោយ ទី ១. ម៉ាក ហុងដា សេរ ១២៥ ស៊េរី ២០១៧ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1GJ-8413 ម្ចាស់ កម្មសិទ្ធិ ឈ្មោះ សុះ សាលី ។ ទី ២. ម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១៨ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កំពង់ធំ 1J-1494 ម្ចាស់ កម្មសិទ្ធិ ឈ្មោះ អ៊ឹម ឡំ ។ ទី ៣. ម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១៨ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កំពង់ធំ 1J-5151 ម្ចាស់ កម្មសិទ្ធិ ឈ្មោះ ហ៊ួ យ ណា ក់ ណា ។ ទី ៤. ម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1FG-9352 ម្ចាស់ កម្មសិទ្ធិ ឈ្មោះ យ៉ា ន ធូ ។ ទី ៥. ម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កំពង់ឆ្នាំង 1E-7279 ម្ចាស់ កម្មសិទ្ធិ ឈ្មោះ សាត សុ ផៃ និង ទី ៦. ម៉ាក ហុងដា សេ ១២៥ ស៊េរី ២០១៧ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កំពង់ឆ្នាំង 1D-4937 ម្ចាស់ កម្មសិទ្ធិ ឈ្មោះ ឆាយ ជ័យ ។
តាម របាយការណ៍ បាន ឲ្យ ដឹង ទៀត ថា ប្រភព ពី ស្ត្រី ម្នាក់ ឈ្មោះ កៅ ស្រី ម៉ៅ ម្ចាស់ មើល ការ ខុស ត្រូវ ទីតាំង កើតហេតុ បាន ឲ្យ ដឹង ថា ក្រោយ ពី ម៉ូតូ អ្នក យក មក ផ្ញើ ទុកដាក់ ហើយ នៅ យប់ ថ្ងៃ ទី ១៧ ខែមីនា ឆ្នាំ ២០១៩ គាត់ និង ក្រុម គ្រួសារ ចូល សម្រាក ជាប់ កន្លែង ទុកដាក់ ម៉ូតូ ដូច សព្វដង ស្រាប់តែ ដល់ វេលា ម៉ោង ៥ និង ២០ នាទី ម្ចាស់ ម៉ូតូ មក យក ម៉ូតូ ស្រាប់តែ ទ្វាររបង ខាងក្រៅ របើក បាត់ ទៅ ហើយ មើលទៅ របង មួយ ជាន់ ទៀត ត្រូវ បាន កាត់ ច្រ វ៉ា ក់ ម្ចាស់ គេ ផ្ញើ ម៉ូតូ រក ម៉ូតូ មិនឃើញ ក៏ ផ្អើល ឆោឡោ នាំ គ្នា រក មើល ហើយ បាន បាត់ ម៉ូតូ សរុប ចំនួន ៦ គ្រឿង ត្រូវ បាន ជនសង្ស័យ លួច យក ទៅ បាត់ ។
ក្រោយ ពី ដឹង ថា ម៉ូតូ ចំនួន ៦ គ្រឿង ត្រូវ បាន ចោរលួច បាត់ ពី ទីតាំង តែ មួយ ក្នុង មួយ យប់ ក៏ រាយការណ៍ ទៅ សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ចុះ ទៅ ពិនិត្យ ជាក់ស្តែង ដើម្បី ឲ្យ សមត្ថកិច្ច ជួយ ស្រាវជ្រាវ ។ ករណី ខាងលើ សមត្ថកិច្ច កំពុងធ្វើការ សាកសួរ និង ពិនិត្យ ទីតាំង កើតហេតុ ទទួល បណ្តឹង ពី ម្ចាស់ ម៉ូតូ នីមួយៗ ហើយ ៕





