រថយន្តឡិចស៊ីស RX300 បុករះ ស្លាប់ម្នាក់ របួសច្រើននាក់ ហើយតៃកុងត្រូវចាប់ខ្លួន
នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ នាថ្ងៃទី២៨មីនានេះ មានរថយន្តម៉ាកឡិចស៊ីសមួយគ្រឿង បានបុករះ នៅក្រោយអធិការខណ្ឌទួលគោក ស្ថិតក្នុងសង្កាត់បឹងសាឡាន សង្កាត់ទួលគោក រាជធានីភ្នំពេញ ដែលបណ្តលឲ្យស្ត្រីម្នាក់ បាត់បង់ជីវិត និងមានផ្សេងទៀត បានរងរបួស។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AN-2395 បុកចូលផ្ទះប្រជាពលរដ្ឋ សង្ស័យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់ ហើយតែកុងឡានប្រូសបានឃាត់ខ្លួន។