ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងប្រពន្ធ័ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មរបស់ពិភពលោក

124

រាជធានីភ្នំពេញ : អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា រួមគ្នាពង្រឹងប្រពន្ធ័ប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោក ។ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅធនាគារជាតិនៃកម្ពុជា មានចុះអនុស្សរណយោគយល់ ស្តីពីការផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិ និងជាក្រុមប្រឹក្សាភិបាលអង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុកម្ពុជា។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា
គោលបំណងសំខាន់នៃការចុះអនុស្សរណ:យោគយល់ ស្តីពីការផ្លាស់ប្តូព័ត៌មាន ពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នាពេលនេះ គឺដេីម្បីពង្រឹង ពង្រីកកិច្ចសហការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត រួមគ្នាស្វែងរកទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មព្រមទាំងចូលរួមពង្រឹងប្រពន្ធ័ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។
អនុស្សរណយោគយល់នេះ ចុះហត្ថលេខាដោយលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ង៉ែត សុវណ្ណរិទ្ធ អគ្គលេខាធិការ រងនៃអង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុកម្ពុជា ។
សូមបញ្ជាក់ថា គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ អង្គភាពស៊េីបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណ:យោគយល់ ជាមួយស្ថាប័នក្នុងស្រុកបានចំនួន១៤ និងអន្តរជាតិបានចំនួន២២៕

អត្ថបទដែលជាប់ទាក់ទង