ឆក់ទូរស័ព្ទដៃបានសម្រេច ភ្លាត់ស្នៀតដួលម៉ូតូចូលក្រោមម៉ូតូកង់បីឥណ្ឌា ប៉ូលីសចាប់បានម្នាក់រត់រួចម្នាក់
ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ ក្នុង ចំណោម ពីរ នាក់ ត្រូវបាន សមត្ថកិច្ច ចាប់ ឃាត់ ខ្លួន ក្រោយពីធ្វើ សកម្មភាព ឆក់យកទូរស័ព្ទដៃ ពី បុរស ម្នាក់វ័យប្រហែល៣៥ឆ្នាំម្នាក់ ដែលកំពុង ជិះ ម៉ូតូ កង់ បី ឥណ្ឌា បានសម្រេច បណ្តាល ឱ្យដួល ម៉ូតូ និង ក្រឡាប់ ម៉ូតូ កង់ បី ឥណ្ឌា របស់ ជនរងគ្រោះ ហើយក្រុមជនសង្ស័យក៏បាន នាំគ្នាងើប រត់ចោល ម៉ូតូ ។ប៉ុន្តែត្រូវបានប៉ូលីសចេញចាប់បានពេលរត់គេចចូលលាក់ខ្លួននៅកន្លែងហាត់ប្រាណ។
អំពើឆក់នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ ទី ២៩ ខែ មិនា ឆ្នាំ ២០១៩ ត្រង់ ចំណុច ខាងលិច ស្តុប ទេពផន តាមបណ្ដោយ ផ្លូវ ១៨២ ស្ថិត ក្នុង សង្កាត់ ទឹក ល្អក់ ទី ៣ ខណ្ឌ ទួលគោក ។
មន្ត្រីប៉ូលីសបានអោយដឹងថា ជនសង្ស័យ ឈ្មោះ និត អាយុ២០ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯ បក្ខពួក ម្នាក់ ទៀត បាន រត់ គេច ខ្លួន បាត់ ។
បើតាមសម្តីពី បុរស ជាអ្នកបើកម៉ូតូ កង់ បី ឥណ្ឌា បាន រៀប រាប់ ថា នៅ មុន ពេល កើត ហេតុ គាត់ បាន បើកបរម៉ូតូ កង់បីមួយគ្រឿង ម៉ាក បាចា ពណ៌ស គ្មាន ស្លាកលេខ ដោយ ដឹកបុរសជន រងគ្រោះ ជាភ្ញៀវ រួម ដំណើរ ខាង ក្រោយ ។ គាត់បាន ដឹក ជនរងគ្រោះ ចេញមកពីផ្សារដីហុយបំណង ទៅរក មិត្តភក្តិ របស់ ជនរងគ្រោះ នៅ ឯ ស្តុប ទេពផន ដោយបាន ធ្វើដំណើរ តាមបណ្ដោយ ១៨២ ទិស ដៅ ពីលិច ទៅ កើត ។លុះមក ដល់ ចំណុច កើត ហេតុ ខាងលើ ក៏ស្រាប់ តែ លេចមុខ ក្រុម ជនសង្ស័យ ចំនួន ពីរ នាក់ ជិះម៉ូតូ មួយ គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D-4847 ជិះ តាមមកពី ក្រោយ រួចក៏ ធ្វើ សកម្មភាព ឆក់ ទូរស័ព្ទ ដៃ មួយ គ្រឿង ម៉ាក Iphone 7plas ពី ដៃរបស់ជនរងគ្រោះ ដែល កំពុង កាន់ តែដោយបុរស រងគ្រោះ កាន់ ជាប់ក៏ទាញ ទូរស័ព្ទ យកមកវិញ ទើប ធ្វើឱ្យម៉ូតូ ជនសង្ស័យ ដួល ចូល ក្រោម ម៉ូតូ កង់ បី បណ្តាល ឱ្យ ម៉ូតូ កង់ បី ក្រឡាប់ ផ្ងារ ជើង រងការខូចខាត បន្តិចបន្តួច ប៉ុន្តែ មិនបង្ក ឱ្យមាន អ្នកណាម្នាក់ រង របួស នោះទេ ។ ភ្លាមៗ នោះ ជនសង្ស័យ ទាំងពីរ នាក់ ខាងលើ ក៏ បាន រើស យក ទូរស័ព្ទ ដៃ របស់ ជនរងគ្រោះ ដែល ជ្រុះ រួចនាំគ្នា រត់ គេច ខ្លួន ចោល ម៉ូតូ បាត់ ។
ប្រភពដដែល បានបន្ត ថា បន្ទាប់ មក ក៏មាន សមត្ថកិច្ច មូល ដ្ឋាន បាន ចុះ មក អន្តរាគមន៍ ដល់ កន្លែង កើត ហេតុ រួចក៏ ទាក់ទង ហៅកម្លាំង បន្ថែមជិះ តាម រក ជនសង្ស័យ ពីរនាក់ ភ្លាមៗ តែម្តង ។ ក្រោយ មក កម្លាំង សមត្ថកិច្ច ក៏ បានស្វែង រកឃើញ ឃាត់ ខ្លួន ជនសង្ស័យ ខាងលើ បាន ម្នាក់ ដែល បាន ផ្លោះ របង រត់គេចចូលទៅ សង្ងំ លាក់ ខ្លួន នៅ ក្នុង ក្លឹប ហាត់ ប្រាណ មួយ កន្លែង យីហោ NO LIMITS FITNESS តាមបណ្ដោយ ផ្លូវ លេខ ២៥៣ កែង និងផ្លូវលេខ ១៦០ ស្ថិត ក្នុង សង្កាត់ ទឹក ល្អក់ ទី ២ ខណ្ឌ ទួលគោក។ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់បាត់ដោយយកទូរស័ព្ទរបស់ជនរងគ្រោះទៅជាមួយផង។
ក្រោយ ពេលកើតហេតុ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច នាំ ខ្លួន យក ទៅ សាកសួរ នៅ ប៉ុស្តិ៍ រដ្ឋ បាល ទឹកល្អក់ ទី ៣ ដើម្បី កសាង សំណុំ រឿង បញ្ជូន ទៅ អធិការដ្ឋានខណ្ឌទួលគោករង់ចាំបញ្ជូនបន្តការ ទៅ តាមនីតិវិធីច្បាប់ ៕