ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់​ ដឹកនាំប្រតិភូ​ ចូចូលរួមសន្និសីទហាឡាល់ ពិភពលោកលេីកទី១១​ នៅប្រទេសម៉ាឡេស៊ី​

117

ភ្នំពេញ​៖​ លោកឧកញ៉ា​ អូស្មាន​ ហាស្សា​ន់​ ទេសរដ្ឋមន្រ្តី​ទទួលបន្ទុកបេសកកម្ម ពិសេស​ និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់កម្ពុជា​ បានអញ្ជេីញដឹកនាំគណៈប្រតិភូ​ ទៅចូលរួមសន្និសីទហាឡាល់ ពិភពលោក លេីកទី១១​ និងពិព័រណ៍ហាឡាល់លេីកទី១៦​ នៅទីក្រុង​កូឡាឡាំពួរ​ ប្រទេសម៉ាឡេស៊ី​ ក្រោមអធិបតីភាព​ លោកDato’ Seri Mohame d Azmin Ali រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ រយៈពេល​ ៤​ ថ្ងៃ​ពីថ្ងៃទី​២-៥​ មេសា​ ២០១៩។ គណៈប្រតិភូបានចេញដំណើរកាលពីថ្ងៃទីអង្គារ៏ ១៣រោចខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០២ មេសា ឆ្នាំ២០១៩ ។

តាមការបញ្ជាក់ឲ្យដឹងពីលោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ថា៖ សន្និសីទនេះ​ ផ្តោតសំខាន់លេីសស្ថានភាពទូទៅនៃការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ននិងកិច្ចសហ ប្រតិបត្តិការហាឡាល់ បង្កេីតបច្ចេកវិទ្យាថ្មី​ គំនិតច្នៃប្រឌិត​ ដែលធ្វេីឲ្យមាននិរន្តរភាព​ និងប្រយោជន៍រួមលេីសេដ្ឋកិច្ចហាឡាល់ដោយមានការអញ្ជេីញ ចូលរួមជាសមាជិកប្រមាណ​ ១០០០នាក់​ សមាជិកជាអតីតឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ឥស្សរជន​ ស្ថាប័ន​ ហហាឡាល់ ធនាគារ​ ក្រុមហ៊ុន​ វិនិយោ គិន​ សភាពាណិជ្ជកម្ម​ សាស្ត្រាចារ្យ​មកពី​១១​ ប្រទេស​។
ក្នុងឱកាសស្នាក់នៅប្រទេសម៉ាឡេស៊ី​ លោក ទេសរដ្ឋមន្ត្រី​ នឹងឆ្លៀតឱកាសចូលជួបថ្នាក់ដឹកនាំ​ និង​ បណ្តាស្ថាប័នហាឡាល់ មកពីបណ្តាប្រទេសផ្សេងទៀត​ ដេីម្បីបង្ហាញពីសក្តានុពលអភិវឌ្ឍន៍ហាឡាល់ នៅកម្ពុជា៕
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖
យើងពិតជាមានមោទនភាពចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាត និងបង្កើតឲ្យមាន នូវគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់កម្ពុជា តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ:១៦០ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៦ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាល់ កម្ពុជា។ បច្ចុប្បន្នក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សហគមន៏អន្ដរជាតិ បានមើលឃើញថា ប្រជាពលរដ្ឋ បានរួមរស់សម្បូរ សប្បាយ ក្រោមដំបូលសន្តិភាព សេរីភាព ប្រកបដោយសុខ ដុមរមនា និងគ្មានការរើសអើងពូជន៏សាស្ដ្រ អ្វីឡើយ ៕ ដោយ៖សារីទ្ធី

អត្ថបទដែលជាប់ទាក់ទង