ក្រឡាប់រថយន្ដមួយគ្រឿង ដឹកទំនិញចំរុះដេីរលក់ អស់កំលាំងប្រាស់ដេកក្នុងបឹងស្រែ






ខេត្ដកំពង់ស្ពឺ ÷ មានករណីគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្ត មួយគ្រឿង ម៉ាក TOYOTA សេរីយូឆ្នាំ ស្លាកលេខ កំពង់ចាម 2A-0925 នៅចំណុចបឹងស្រែភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ វេលាម៉ោង ១៤.៤២នាទី ថៃ្ងទី០២ ខែមេសា ឆ្នាំ២០១៩។ រថយន្តនេះគឺដឹកទំនិញដេីរលក់តាមភូមិ មុនកេីតហេតុគេឃេីញរថយន្ដខាងលេីបេីកបរពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុ បានរេចង្កូតប៉ះបង្គោលរបាំងផ្លូវក្បែរស្ពាន រួចធ្លាក់ទៅខាងឆ្វេងដៃ ចូលបឹងស្រែតែម្ដង។
ក្នក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តនេះមិនបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតនោះទេ ដោយសារតែរថយន្ដក្រឡាប់ទៅធ្វេីឲតៃកុងរថយន្តខ្ទាតចេញក្រៅ តាមការបញ្ជាក់ពីនគរបាលចរាចរណ៍បានអោយដឹងថាម្ចាស់រថយន្ដមានឈ្មោះ សៅ សុីណា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន មុខរបរ ដឹកទំនិញដេីរលក់ ក្រោយហេតុការណ៍គ្រោះថ្នាក់ តំណាងមន្ទីរសាធារណៈបានចុះមកពិនិត្យបង្គោលខូចខាតឃេីញចំនួន ០៣ដេីម ហេីយបានធ្វេីការសម្របសម្រួលដោះស្រាយបញ្ចប់ មិនមានការបញ្ជូនទៅស្ថាប័នណាបន្ដទេ ដោយម្ចាស់រថយន្ដសុំយករថយន្ដទៅធ្វេីការជួសជុសដោយខ្លួនឯង៕