ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាគុនដាវកម្ពុជា៩នាក់ចូលរួមជើងឯកកីឡាគុនដាវ សាកលវិទ្យាល័យអាស៊ី២០១៩ នៅសឹង្ហបូរី

82

ភ្នំពេញ៖សហព័ន្ធកីឡាគុនដាវកម្ពុជា៩រូបនិងមន្ត្រីដឹកនាំ គ្រូបង្វឹក៤រូបបានចេញដំណើរទៅកាន់ប្រទេសសឹង្ហ
បូរីហើយដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក កីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ ។
លោក សុខ អាង ជាអគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា និង ជាគ្រូបង្វឹកផងនោះមានប្រសាសន៍ថា សហព័ន្ធកីឡាគុនដាវកម្ពុជាបានបញ្ជូន កីឡាករកីឡាការិនីចំនួន៩នាក់ក្នុងនោះកីឡាករចំនួន៥រូបនិងកីឡាការិនីចំនួន៤រូប
គ្រូបង្វឹកចំនួន ៣រូប និងប្រធានប្រតិភូមួយរូបទៅចូលរួម។
ការប្រកួតនេះមានកីឡាករ-កីឡាការិនី ចំនួន១៨សាកលវិទ្យាល័យ អប់រំចំនួន១៨វិទ្យាស្ថាននៅក្នុងទ្វីបអាស៊ីចូល
រួមដែលមានកីឡាករ-កីឡាការិនីចំនួន១៧៣នាក់ ក្នុងនោះកីឡាករចំនួន១១៧នាក់ និងកីឡាការិនីចំនួន៥៦នាក់។ក្រុម
កម្ពុជាបានចុះឈ្មោះប្រកួតក្នុង១១វិញ្ញាសា ដែលមានឯកត្តជនចំនួន៥វិញ្ញាសា និងក្រុមចំនួន៦វិញ្ញាសា។

អត្ថបទដែលជាប់ទាក់ទង