ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចហ៊ុនសែន អរគុណដល់ជនរួមជាតិ ដែលរួមគ្នា ហូបនំបញ្ចុក សាមគ្គីមហាគ្រួសារខ្មែរ

91

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គីនៅទូទាំងប្រទេសរួចមក សម្ដេចតេជោហ៊ុនសែន នៅថ្ងៃទី 10 ខែមិថុនានេះ បានថ្លែងសារ អរគុណបងប្អូនជនរួមជាតិ សមាជិកសមាជិការគណបក្ស មន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ច កូនក្មួយយុវជន ម្ចាស់ក្រុមហ៊ុន សមាគម និងសប្បុរសជនទាំងអស់ ដែលបានរៀបចំហូបនំបញ្ចុកជួបជុំគ្នាជាមហាគ្រួសារខ្មែរ។

សម្តេចតេជោបានបន្ថែមថា
នៅពេលដែលយើងហូបនំបញ្ចុក គឺយើងនឹកទៅដល់មិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងនៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍។

ជូនពរបងប្អូនសុខសប្បាយ នឹងបន្តជួយទិញ ជួយហូបនំបញ្ចុកខ្មែរ និងបន្តចូលរួមជួយលើកតម្កើងគុណភាពម្ហូបអាហារ និងនំចំណីរបស់ប្រទេសយើងនៅគ្រប់ទីកន្លែង។

យើងចងចាំទិវាហូបនំបញ្ចុកជុំគ្នាថ្ងៃនេះដែលបានពង្រឹងនូវស្មារតីសាមគី្គភាព មិត្តភាព ឯកភាពជាតិ និងការស្រឡាញ់រាប់អានរវាងគ្នានឹងគ្នាដើម្បីជាតិសាសន៍យើងកាន់តែរឹងមាំនៅក្រោមម្លប់នៃសន្តិភាពដែលយើងបានមកដោយលំបាកបំផុត។

អរគុណបងប្អូនខ្មែរដែលរស់នៅឯបរទេស ដែលបានចូលរួមហូបនំបញ្ចុកជាមួយក្រុមគ្រួសារ និងសហគមខ្មែរ នៅតាមបណ្តារដ្ឋ និងតាមទីក្រុងនានា ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរ ទោះបីបងប្អូនកូនក្មួយបានទៅរស់នៅឯបរទេសហើយក្តី។

យើងចងចាំទិវាហូបនំបញ្ចុកថ្ងៃនេះដើម្បីពង្រឹងស្មារតីសាមគី្គភាព រួបរួមឯកភាពជាតិ និងការស្រឡាញ់ជាតិមាតុប្រទេសនៅក្រោមម្លប់សន្តិភាពដែលយើងបានមកដោយលំបាកបំផុត។

អរគុណបងប្អូនជនរួមជាតិ សមាជិកសមាជិការគណបក្ស មន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ច កូនក្មួយយុវជន ម្ចាស់ក្រុមហ៊ុន សមាគម និងសប្បុរសជនទាំងអស់ ដែលបានរៀបចំហូបនំបញ្ចុកជួបជុំគ្នាជាមហាគ្រួសារខ្មែរ។

នៅពេលដែលយើងហូបនំបញ្ចុក គឺយើងនឹកទៅដល់មិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងនៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍។

ជូនពរបងប្អូនសុខសប្បាយ នឹងបន្តជួយទិញ ជួយហូបនំបញ្ចុកខ្មែរ និងបន្តចូលរួមជួយលើកតម្កើងគុណភាពម្ហូបអាហារ និងនំចំណីរបស់ប្រទេសយើងនៅគ្រប់ទីកន្លែង។

យើងហូបនំបញ្ចុកពង្រឹងសាមគ្គី ភាព និងលើកតម្កើងអត្តសញ្ញាណជាតិ

យើងហូបនំបញ្ចុកថ្ងៃនេះ គឺបានលើកតម្កើងពី “សញ្ញាណនំបញ្ចុកជាតិ” របស់ខ្មែរយើងផងដែរ។ តាមពិតនំបញ្ចុកគឺមានគុណភាព និងគុណប្រយោជន៍ល្អខ្លាំងណាស់សម្រាប់សុខភាព រាប់តាំងពីសម្លរសាច់ត្រី និងគ្រឿងផ្សំដែលសុទ្ឋសឹងជាសារធាតុជំនួយដល់សុខភាពទាំងអស់។

ក្រៅពីនំបញ្ចុក សូមបងប្អូនចូលរួមលើកតម្កើងម្ហូបអាហារ និងនំចំណីរបស់ខ្មែរយើង។ ទន្ទឹមនឹងនេះដែរ គឺយើងចូលរួមដាំដុះ និងប្រើប្រាស់បន្លែផ្លែឈើគ្មានជាតិគីមី កាត់បន្ថយការនាំចូលផលិតផលដែលមានជីគីមី ដើម្បីសុខភាពយើងទាំងអស់គ្នា។

ទាំងបងប្អូនជនរួមជាតិអ្នកកាន់ពុទ្ឋសាសនា និងបងប្អូនខ្មែរឥស្លាម ព្រមទាំងសាសនាដទៃទៀត យើងហូបនំបញ្ចុកជាមួយគ្នា ដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព និងការស្រឡាញ់រាប់អានគ្នាអោយកាន់តែល្អរឹងមាំ។ ទោះបីក្រោយពីហូបនំបញ្ចុកហើយក្តី ក៏យើងនៅតែស្រឡាញ់រាប់អានគ្នាជាមហាគ្រួសារខ្មែរ ដោយមិនប្រកាន់រើសអើងទៅលើជំនឿសាសនា និងនិន្នការនយោបាយឡើយ។

ទាំងបងប្អូនកូនក្មួយកម្មករ កម្មការនី អាជ្ញាធរ សមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ យើងហូបនំបញ្ចុកជាមួយគ្នាថ្ងៃនេះដោយទឹកមុខញញឹមរីករាយ ដែលបង្ហញាពីក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរវាងជាតិសាសន៍យើង។

សេចក្តីស្រឡាញ់រាប់អាន និងសាមគ្គីភាពរវាងខ្មែរយើងទាំងអស់គ្នានេះហើយ ដែលធ្វើអោយជាតិយើងរឹងមាំ ហើយការអភិវឌ្ឍន៍ប្រទេសជាតិក៏កាន់តែឆាប់រីកចម្រើនលឿនទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង