កីឡាថ្នាលដែលសម្រាកនៅក្នុងពហុកីឡដ្ឋានមរតកតេជោ ទទួលបានការថែទាំសុខភាពខ្ពស់
ភ្នំពេញ៖លោកប៉ុនសុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារួមជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាលនាយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់សត្វល្អិតនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងណែនាំការថែរក្សាសុខភាពអនាម័យ ក្នុងការហូបចុកស្នាក់នៅបរិស្ថាននិងថែរក្សាសម្ភារស្នាក់នៅក៏ដូចជា សម្ភារៈហ្វឹកហាត់របស់ក្រុមីឡាករ-កីឡាការិនីថ្នាលដែលសម្រាកនៅទីនោះ។
ដោយមានការយកចិត្តទុកដាក់ពីដឹកនាំក្រសួងអប់រំយុវជននិងកីឡាចំពោះក្រុមក្រុមីឡាករ-កីឡាការិនីថ្នាល លើសុខភាពអនាម័យក្នុងការហូបចុកស្នាក់នៅបរិស្ថាននោះទើបឲ្យក្រុមគ្រូពេទ្យជំនាញ នៃក្រសួងសុខាភិបាលចុះពិនិត្យ និងបាញ់ថ្នាំសម្លាប់សត្វល្អិត នៅពហុកីឡដ្ឋានជាតិមរតកតេជោរបស់ប្អូនៗ។ក្រុមីឡាករ-កីឡាការិនីថ្នាល់ដែលស្នាក់នៅ និងធ្វើការហ្វឹកហាត់នៅទីនេះមាន១៣សហព័ន្ធកីឡាជាតិដែលមាន៤០បន្ទប់។
ឆ្នាំនេះក្រសួងសុខាភិបាលបានចាត់ក្រុមគ្រូពេទ្យជំនាញមកពិនិត្យសុខភាពក្រុមីឡាករ-កីឡាការិនីថ្នាល់គ្រប់ ពេលវេលានេះជាឆ្នាំដំបូងហើយកាលពីឆ្នាំមុនៗក្រុមីឡាករ-កីឡាការិនីថ្នាល់ដែល មានបញ្ហាយើងតែងតែបញ្ជូនកាន់ មន្ទីរពេទ្យជិតកន្លែងហ្វឹកហាត់ ។
សូមបញ្ជាក់ថាឆ្នាំនេះតំបន់មួយចំនួនកំពុងតែរាតត្បាត ដោយជម្ងឺគ្រុនឈាមហេតុនេះទើបមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានសហការជាមួយក្រសួងសុខាភិបាលចុះបាញថ្នាំសម្លាប់មូសខ្លា និងថ្នាំការពារជម្ងឺផ្សេងៗទៀតនៅពហុកីឡដ្ឋានមរតកតេជោនោះ ។