រដ្ឋមន្រ្តីសុខាភិបាល ឆ្លើយសំណួររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់
(ភ្នំពេញ)៖ កាលពីថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបេីកកិច្ចប្រជុំជាមួយប្រតិភូក្រសួងសុខាភិបាលនៅទីស្តីការគណៈរដ្ឋមន្រ្តី ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា ក្រសួងសុខាភិបាល នឹងរៀបចំសេចក្តីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងអ្នកលក់ផលិតផលគ្រឿងសម្អាង និងផលិតផលសុខភាព អាហារបំប៉ន តាមអនឡាញ។ នេះបើតាម លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
លោកពេជ្រ ស្រស់ ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ប្រាប់ថា លោករដ្ឋមន្រ្តី នឹងរៀបចំសេចក្តីព្រាងច្បាប់ គ្រប់គ្រងអ្នកលក់ផលិតផលអាហាបំប៉ន ឬសុខភាព តាមអនឡាញ ដើម្បីគ្រប់គ្រងគុណភាព នៃការលក់នោះឱ្យមានគុណភាពបម្រើប្រជាពលរដ្ឋពិតប្រាកដ កុំឱ្យពលរដ្ឋរងគ្រោះដោយសារតែការលក់អនឡាញ ដែលគ្មានច្បាប់ត្រឹមត្រូវ។
ការលើកឡើងរបស់ លោករដ្ឋមន្រ្តី គឺឆ្លើយតបនឹងចម្ងល់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ក្រសួងសុខាភិបាល។ រយៈពេលកន្លងទៅនេះ ការលក់ផលិតផលសុខភាព គ្រឿងសម្អាង និងអាហារបំប៉នតាមអនឡាញ ចាប់ផ្តើមផុសផុលនៅក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនោះ ក៏មានផលិតផលមួយចំនួន មិនមានការទទួលស្គាល់ស្តង់ដារ ដោយក្រសួងជំនាញផងដែរ។
ក្នុងកិច្ចប្រជុំនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានលេីកឡេីងទាំងសំនួរនិងយោបល់ ចំចំ ចំនួន៦ ចំនុចដូចជា ៖
១ /ទាមទាអោយក្រសួងសុខាភិបាលក្នុងនាមសេនាធិការរបស់រដ្ឋាភិបាល ពិចារណាបង្កេីតច្បាប់គ្រប់គ្រង តម្លៃ លេីសេវាសុខាភិបាលឯកជន ព្រោះពេទ្យខ្លះ យកលុុយ ធំជាងមនសិការ ដូចករណីថ្មីៗនេះព្យាបាលត្រឹមតែជំងឺគ្រុនឈាម ទាថ្លៃរហូតដល់ទៅ ៥២០០ ដុល្លា យកវិជ្ជាជីវៈទៅជំរិតបណ្ដាលអោយពលរដ្ឋជេរប្រទេច ប៉ះពាល់ដល់កិត្តិនាមពេទ្យល្អគេផ្សេង
«រដ្ឋមន្ត្រីមិនបានឆ្លេីយតបទេ ចំពោះសំនួរនេះ»
២ / ជំរុញអោយក្រសួងសុខាភិបាល ពិនិត្យច្បាស់លាស់ចំពោះការគ្រប់គ្រងឱសថក្លែងក្លាយ ព្រោះកន្លងមកមានករណីនាំចូលថ្នាំក្លែងក្លាយរាប់តោន ! យេីងខ្ញុំក៏បានជម្រុញអោយក្រសួងពិនិត្យជម្រុញការចុះបញ្ជី គ្រឿងសម្អាង ឱសថ ដែលលក់តាម អនឡាញ Facebook ដេីម្បីធានាគុណភាពដល់អ្នកប្រេី និងការពារផលប្រយោជន៍ដល់អ្នកលក់ ចៀសវាងគ្រឿសម្អាងប៉ះពាល់សុខភពចរាចរណ៍អាណាធិបតេយ្យ តែយេីងខ្ញុំគាំទ្រ អោយក្រសួងធ្វេីការណែនាំជាមុនសិន ដេីម្បីអោយអាជីវករទាំងនោះបានយល់ដឹងជាមុន
«ករណីនេះរដ្ឋមន្ត្រីបាន បញ្ជាក់ថា នឹងមានការចុះបញ្ជីតាមអនឡាញក្នុងពេលឆាប់ៗ ហេីយបោះត្រា QR code លេីផលិតផលដែលបានចុះបញ្ជីរួច»
៣ / ទាមទាអោយពិនិត្យនិងពង្រឹងក្រមសីលធម៌គ្រូពេទ្យ អោយបានរឹងមាំបន្ថែម តបតាមអនុក្រឹត្យលេខ៦១ អនក្រ.បក ឈប់អោយមានករណីពេទ្យប្រេីសម្ដីជេរ ស្ដី អ្នកជំងឺប្រៀបដូចសត្វធាតុ
«រដ្ឋមន្ត្រីបានទទួលស្គាល់ចំពោះឥរិយាបទពេទ្យមួយចំនួនពិតជាបែបនេះ»
៤ / ជំរុញអោយកសាងជំនឿទុកចិត្តដល់ពលរដ្ឋដែលជាអ្នកទទួលយកសេវាសុខាភិបាលសាធារណៈ ដោយផ្ដល់នូវសេវាល្អ ប្រកបដោយគុណភាព ចៀសវាងពលរដ្ឋចំណាយប្រាក់ច្រេីនលេីសលុបក្នុងការរកសេវាសុខាភិបាលពីប្រទសជិតខាង ដែលខាតបង់ដល់ថវិការពលរដ្ឋ
«រដ្ឋមន្ត្រី អះអាងថា វាជាសិទ្ធពលរដ្ឋ កន្លងមកក៏មានប្រទេសជិតខាងមកព្យាបាលនៅកម្ពុជាដែរ គឺពលរដ្ឋឡាវ»
៥ / ភាពមិនប្រក្រតីក្នុងការអនុវត្តន៍ច្បាប់ការដកចេញនូវអង្គភាពទប់ស្កាតការឆ្លងរីករាលដាលជំងឺតាមច្រកចេញចូលជាតិ និងអន្តរជាតិ ដែលបង្កេីតដោយអនុក្រឹត្យ លេខ ១២៩ អនក្រ បក / ព្រោះការបង្កេីតដោយអនុក្រឹត្យត្រូវបញ្ចប់ដោយអនុក្រឹត្យ មិនមែនដោយរដ្ឋមន្ត្រីនោះទេ
«រដ្ឋមន្ត្រីអះអាងថាមិនហ៊ានដកទេ គ្រាន់តែផ្អាកបណ្ដោះអាសន្ន ហេីយកំពុងចុះ MoU ជាមួយចិនដេីម្បីបន្តទៀត»
៦ / ជំរុញអោយបង្កេីតយន្តការបញ្ឈប់មុខងារជាវេជ្ជបណ្ឌិតរបស់គ្រូពេទ្យណាដែលព្យាបាលពលរដ្ឋដោយភាពធ្វេសប្រហែស ខ្វះទំនួលខុសត្រូវ មិនយកចិត្តទុកដាក់ ជាក់ស្ដែងថ្មីៗនេះ មានករណី ជនរងគ្រោះ ឈ្មោះ ផន សារី ដែលបានស្លាប់ក្នុងពេលទៅទទួលសេវាពីមន្ទីពេទ្យខេត្តស្វាយរៀង ដោយគ្រូពេទ្យអោយចាំ ចាំ រហូតដល់ស្លាប់ករណីនេះយេីងខ្ញុំទាមទាអោយក្រសួងចុះពិនិត្យបន្ទាន់ ។
«ករណីនេះក្រសួងសុខាភិបាលអះអាងថាមានគណវិជ្ជាជីវៈមានតួនាទីចុះពិនិត្យរដ្ឋមន្ត្រីមានសមត្ថកិច្ចទេ»
៖ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានថ្លែងជាទស្សនធាតុចូលចំៗមុខរដ្ឋមន្ត្រីថា៖ បញ្ហាក្នុងវិស័យសុខាភិបាលបានរីកដេរដាស ពលរដ្ឋខ្វះជំនឿទុកចិត្តយ៉ាងខ្លាំង ព្រោះតែខ្វះឆន្ទៈ ពេទ្យខ្លះគិតតែពីបញ្ហាលុយ គ្មានខ្វាយខ្វល់ពីមនសិកា ជាពិសេសមិនគោរពវិជ្ជាជីវៈរបស់ខ្លួន ជាហេតុនាំអោយពលរដ្ឋកាន់តែខ្វះជំនឿ រត់ទៅបរទេស យកលុយទៅចាយចោលនៅបរទេស ពិតណាស់យេីងខ្ញុំទទួលស្គាល់ការរីកចំរេីនខាងមណ្ឌលសុខភាពគ្រប់ខេត្តក្រុង វាជាការល្អណាស់ តែការបម្រេូសេវាសុខាភិបាលវាល្អដែរឬអត់ មានគុណភាពឬអត់ ? យេីងខ្ញុំចង់អោយរដ្ឋមន្ត្រីបានដឹងថា ជីវិតពលរដ្ឋជាជីវិតមនុស្សមិនមែនជីវិតសត្វធាតុទេ ពលរដ្ឋដេករងចាំសេវាសុខាភិបាលដេកត្រៀបត្រាលេី ការ៉ូ ក្រៅបន្ទប់ពេទ្យ មកពីគ្មានលុយអោយពេទ្យ មិនមែនពេទ្យខ្វះបន្ទប់ទេ ! ពលរដ្ឋចង់អោយពេទ្យស្គាល់តម្លៃលេីអាវ ស របស់ខ្លួន ស្រលាញ់ពលរដ្ឋខ្លួន ព្យាយាមជួយពលរដ្ឋអស់លទ្ធភាពដោយឈរលេីមនសិកានៃការសង្គ្រោះជាធំ ? ជាពិសេសចង់អោយរដ្ឋមន្ត្រីពិនិត្យអោយមែនទែន វាមានករណីនឹងឬអត់ ជាក់ស្ដែងពេទ្យឯកជនខ្លះ ពាក់អាវសក្នុងនាមអ្នកសង្គ្រោះតែទៅចាប់ជំរិតគេ ដូចករណី ពេទ្យ victoria បិទទ្វាឃាត់ខ្លួនព្រោះអ្នកជំងឺគ្មានលុយអោយគ្រប់ ស្រដៀងករណីពេទ្យគ្លីនិក ហមឡុង គ្រាន់តែគ្រុនឈាម ៥២០០ដុល្លា វាខុសអ្វីពីប្លន់ ។ បេីករណីខ្លះយកលុយហេីយអ្នកជំងឺស្លាប់រុញចោលមិនទទួលខុសត្រូវ ដូចករណី គ្លីនិក ឃឹមរ៉ានី ជាដេីម ។ សមាជិកឧត្តមក្រុមប្រឹក្សាទាមទាអោយ រដ្ឋមន្ត្រីពិនិត្យបន្ថែម កែប្រែ ទទួលការរិះគន់ស្ថាបនា ដេីម្បីការពារពេទ្យល្អត្រឹមត្រូវដែលគេខិតខំដេីម្បីសុខមាលភាពពលរដ្ឋ ៕