ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ធ្វើតាមការសន្យា

98

ភ្នំពេញ៖ដូចការសន្យាលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានបើកវគ្គបំប៉នដល់
អាជ្ញាកណ្ដាល-ចៅក្រមរបស់កម្ពុជានាព្រឹកថ្ងៃទី២៦កក្កដា ។
នេះជាការបើកវគ្គដើម្បីត្រួតពិនិត្យឡើងវិញនូវអាជ្ញាកណ្ដាល ចៅក្រមចំនួន៣៤រូបដែលលោកបានបណ្ដុះ
បណ្ដាលកាលពីលោកមកស្រុកខ្មែរលើកទី២ ។ ពួកគេទាំង៣៤រូបបានឆ្លងវគ្គកម្រិតខ្ពស់រួចហើយៗនេះជាការពិនិត្យ
មើលឡើងវិញពីសមត្ថភាពរបស់ពួកគេតើយ៉ាងម៉េចតៅហើយ ។នៅថ្ងៃទី២៧លោក Claude Azema ក៏នឹងត្រួតពិនិត្យ
មើលសមត្ថភាពគ្រូបង្វឹកដែលសហកា រីរបស់លោកគឺលោកVictor Nataf ដែលបានបណ្ដុះបណ្ដាលកាលពីលោកមក
កម្ពុជាលើកទី២បន្ថែមទៀត ។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងជាអនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាការបើកវគ្គបំប៉នសមត្ថភាពបន្ថែម ដល់អាជ្ញាកណ្ដាលនិងចៅក្រមកីឡាប៉េតង់កម្រិតខ្ពស់នេះគឺដើម្បី
ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោកនាខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។
លោកបន្តថាចំពោះសិក្ខាកាមទំាង៣៤នាក់នេះ លោកClaudeAzemaនឹងជ្រើសរើសយកតែ៨នាក់ដើម្បីបំពេញ
ការងារជាអាជ្ញាកណ្ដាល និងចៅក្រមអន្តរជាតិ សម្រាប់ការប្រកួតឆ្នាំនេះ។នៅថ្ងៃទី២៧កក្កដាប្រធានសហព័ន្ធកីឡាប៉េ
តង់អាស៊ីនឹងមក ដល់ស្រុកខ្មែរហើយគាត់នឹង ជ្រើសរើសយកចៅក្រម អាជ្ញាកណ្ដាលកម្ពុជាចំនួន៦រូបដើម្បីបណ្ដុះ
បណ្ដាលឲ្យទៅជាអាជ្ញាកណ្ដាល ចៅក្រមវិញ្ញាសាវាយយកពិន្ទុ(Shooting) ។
ក្រោយពីការបណ្ដុះបណ្ដាលនិងប្រឡងជាប់នោះ គេនឹងក្លាយជាចៅក្រម អាជ្ញាកណ្ដាលកម្រិតអាស៊ីហើយ
ពួកគេនឹងមានឱកាសចេញ ទៅដឹកនាំការប្រកួតកម្រិតអាស៊ីទៀតផង ។

អត្ថបទដែលជាប់ទាក់ទង