ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលកម្ម និង ហែលទឹកប្ដូរពេលវេលាបានល្អជាងមុន

121


ភ្នំពេញ៖ព្រឹតិ្តការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ “11th ASEAN School Games 2019 ” នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី ក្រុមអត្តពលិកអត្តពលកម្ម និងហែលទឹកទទួលបានលទ្ធផលល្អ ទោះបីជាប្រទេសកម្ពុជាមិនទាន់ទទួលបានមេដាយក៏ដោយ។
កម្ពុជាបញ្ជូន៥ប្រភេទកីឡាទៅចូលរួមប្រកួតដែលក្នុងនោះមានកីឡាវាយសី វាយកូនឃ្លីលើតុ វាយកូនបាល់
ហែលទឹក និង អត្តពលកម្ម ។អត្តពលិកកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ ។ ប្រភេទកីឡាចំនួន៣
គឺវាយកូនបាល់ វាយកូនឃ្លីលើតុ និង វាយសីឆ្លងមិនបានផុតពីជុំទី១ឡើយ ។
សម្រាប់ប្រភេទកីឡាហែលទឹកឹក៖ កីឡាករប្រកួតលើវិញ្ញាសាហែលបណ្តាក់ បួនរបៀប ១០០ម៉ែត្រ៤ដងបាន ឈានដល់វគ្គផ្ដាច់ព្រ័ត្រ។កីឡាករដែលលេងវិញ្ញាសានេះ រួមមាកីឡាករន មនត្រស ផានសុវណ្ណអារុន អ៊ួង លីហេង ឆោម ច័ន្ទថននិងឌឿន រ៉ាត់ធីឌុនពួកគេហែលបានចំណាត់ ថ្នាក់ លេខ៦ក្នុងចំណោម៨ខ្សែបន្ទាត់ ។
វិញ្ញាសាហែលបណ្តាក់ បួនរបៀប ១០០ម៉ែត្រ៤ដងនារីផ្តាច់ព្រ័ត្រដែលមានកីឡាការិនីរួមមាន ឆោម ស្រីវល័្លក្ខណ៍ កាំង មុយនីន វ័ច ហ្សង់ឆាយនិងឃឹន ប៊ុនពេជ្រមរកតចំណាត់ថ្នាក់ លេខ៦ក្នុងចំណោម៨ខ្សែបន្ទាត់ដែរ ។
រីឯកីឡាករ អ៊ូង លីហេង ប្រកួតលើវិញ្ញាសា ២០០ម របៀបហែលកង្កែប ផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ៨ និងកីឡាការិនីកាំងមុយនីនប្រកួតលើវិញ្ញាសា២០០មហែលបួនរបៀបឯកត្តជននៅផ្តាច់ព្រ័ត្រចំណាត់ថ្នាក់លេខ៧ដែល
មាន៨ខ្សែបន្ទាត់ដែរ ។
ចំពោះប្រភេទកីឡាអត្តពលកម្មវិញ្ញាសា រត់ចម្ងាយ៨០០ម៉ែត្រនារីវគ្គជម្រុះសេរីទី១ កីឡាការិនី កាន់ ស្រីរ័ត្ន ចំណាត់ថ្នាក់លេខ៥ ថិរៈវេលា ២នាទី៣៥វិនាទី១៤ រត់ចម្ងាយ៨០០ម៉ែត្រនារីវគ្គជម្រុះសេរីទី២-កីឡាការិនី គន ដារ៉ែន ចំណាត់ថ្នាក់លេខ៥ ថិរៈវេលា ២នាទី៣៨វិនាទី៥៤ ។
ចំពោះរត់ល្បឿនចម្ងាយ២០០ម៉ែត្រនារីវគ្គជម្រុះ កីឡាការិនី ប៉ែន សីហា ចំណាត់ថ្នាក់លេខ៧ ថិរៈវេលា ២៧វិនាទី៨៤ ប្រកួតវិញ្ញាសា រត់ចម្ងាយ៣០០០ម៉ែត្រនារីផ្តាច់ព្រ័ត្រ កីឡាការិនី បូ សំណាង ចំណាត់ថ្នាក់លេខ៦ ថិរៈវេលា ១២នាទី១០វិនាទី៨៤ និងរត់ចម្ងាយ៣០០០ម៉ែត្របុរសផ្តាច់ព្រ័ត្រ កីឡាករ ឡែ ពិសិដ្ឋ ចំណាត់ថ្នាក់លេខ១០ ថិរៈវេលា ១១នាទី០២វិនាទី៥៧ ។
សូមបញ្ចាក់ថាកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍បានចំនួន៤លើកហើយៗបើតាមការឲ្យដឹងពីលោក
ព្រំ ប៊ុនយីដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះកាលពីចូលរួមលើកទី១កម្ពុជាដណ្ដើមបានមេ
ដាយសំរិទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុ ។

អត្ថបទដែលជាប់ទាក់ទង