ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហា ឆ្លាមបង្ហាញមុខមកវិញ

87

ភ្នំពេញ៖អ្នកប្រដាល់ថៃហា ឆ្លាម(Ha Chhlam)ដែលបាត់មុខពីស្រុកខ្មែរមួយរយៈនោះបានបង្ហាញមុខមក
វិញដោយជួបប្រកួតជាមួយអ្នកប្រដាល់កម្ពុជាអេលីត សានក្លិបឆ្មា ស សែនសុខលើសង្វៀនខារ៉ាបាវរបស់អាស៊ី
អាគ្នេយ៍នៅរសៀលថ្ងៃទី២៤សីហានេះ ។
អេលីត សាន់ជាអ្នកប្រដាល់មួយរូបដែលពេលខ្លះវ៉ៃបានល្អឥតខ្ជោះតែពេលខ្លះគេវ៉ៃអន់តែម្ដង ។សម្រាប់
លើកនេះគ្រូបង្វឹករបស់គេគឺលោកស៊នអេលីតបាននិយាយថាគេត្រៀមខ្លួនបានល្អមិនតែប៉ុណ្ណោះគេហ្វឹកហាត់
មិនដែលលស់ពេកនោះទេ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៤៦ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។
ចំពោះហា ឆ្លាមគេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរតែគេខានឡើងមកប្រកួតនៅស្រុកខ្មែរមួយរយៈ
ដែរហើយ ។មានអ្នកប្រដាល់កម្ពុចាមិនតិចនាក់ទេដែលបរាជ័យដោយសារកណ្ដាប់ដៃអ្នកប្រដាល់ថៃរូបនេះ ។
គេមានប្រវត្តិប្រកួតចំនួន៧៦ដងឈ្នះ៦០ដងជាញ់១៥ដងនិងស្មើពិន្ទុ១ដង។នេះជាលើកដំបូងហើយដែលពួក
គេជួបប្រកួតគ្នានរណាជាអ្នកឈ្នះ ?
វេង សុភ័ក្ត្រក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃឆាង ស៊ើក(Chang Soek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ឆាង ស៊ើកជាអ្នកប្រដាល់មួយរូបដែលមានស្នៀតទាត់ល្អ និង រហ័សណាស់ រីឯកណ្ដាប់ដៃនិងកែងរបស់
គេក៏មិនស្រួលទប់ទល់ដែរ។អ្នកប្រដាល់ថៃរូបនេះប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ចុងក្រោយគឺទាត់អ្នកប្រដាល់
កូយ ឡាយដែលជាមិត្តរួមក្លិបរបស់វេង សុភ័ក្ត្រឲ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៣ ។គេមានប្រវត្តិប្រកួតចំនួន
៧៧ដងឈ្នះ៥៩ដង ចាញ់១៨ដង ។
ចំពោះសុភ័ក្ត្រវិញក៏ជាអ្នកខ្លាំងមួយរូបដែរតែមួយរយៈនេះការប្រកួតរបស់គេជាមួយបរទេសគេមិនសូវជា
ជួបសំណាងល្អឡើយ ។សុភ័ក្ត្រដែលមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៧៩ដងចាញ់១៣ដង និងស្មើពិន្ទុ១ដង
នោះគេមានកាតព្វកិច្ចសងសឹកជូនមិត្តរួមក្លិបរបស់គេ ។
ការសងសឹកមួយនេះមិនជាងាយស្រួលប៉ុន្មានទេវាជាការងារធ្ងន់មួយសម្រាប់សុភ័ក្ត្រ ។សងសឹកបាន
សម្រេច ឬក៏មករួមចាញ់ជាមួយមិត្តរួមក្លិប ? សង្ឃឹមថាវេង សុភ័ក្រ្តធ្វើបានសម្រេចទៅចុះ ។
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះឡុង សុភាក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ស៊ឹម ប៊ុនឆៃ
ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ធន ស៊ីហុងក្លិបកងយោពលខេមរភូមិន្ទប្រកួត
ជាមួយឡុង សុវណ្ណក្លិបសាលវ័ន្ដកីឡាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
លីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់អេលីត កែវឡុងក្លិបឆ្មា ស សែនសុខដោយប្រ
កួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង