ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃីម​ បូរ៉ា និង វ៉ាន់ វឿនជួបអ្នកប្រដាល់ថៃចំណូលថ្មី

95

​​​​​ ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣១សីហាអ្នកប្រដាល់ចំណូលថ្មីថៃ២រូបនឹង ​បង្ហាញមុខតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា​ ។

ឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃផេត ភូស៊ី(Phat Phousy)ដែលជាអ្នកប្រដាល់ចំណូលថ្មីថៃមួយរូបដែលទើបតែឆ្លងដែន មកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។មិនដឹងថាអ្នកប្រដាល់រូបនេះខ្លាំង ឬ ខ្សោយនោះឡើយតែគេហ៊ានប្រកួតជាមួយឃីម​ បូរ៉ាបែបនេះទំនងជាមិនខ្សោយនោះ​ឡើយ ។

ចំពោះបូរ៉ាជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមិនស្រួលបង្ក្រាបនោះទេគេមានផ្លែវ៉ៃល្អរហ័សពិសេសកែងនិង ជង្គង់របស់គេមិនស្រួលទប់ទល់ឡើយ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១១២ដង ឈ្នះ៨១ដង ចាញ់២៩ដង និង ស្មើពិន្ទុ២ ដង ។

ចំពោះអ្នកប្រដាល់ថៃផេត ភូស៊ីវិញមិនដឹងថាគេខ្លាំង ឬ ខ្សោយនោះទេតែលោកថៃ អ៊ូដែលជាអ្នកដឹកនាំ ​អ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះអះអាងថាគេល្អតែអ្នកប្រដាល់ថៃមួយចំនួនល្អនៅក្នុង ស្រុករបស់គេពេលមកដល់ស្រុកខ្មែរគេបែរជាវ៉ឪអន់លោកមិនយល់ ។

ផេតភូស៊ីគេមានប្រវត្តិប្រកួតចំនួន៥៦ដងឈ្នះ៤៨ដងចាញ់៨ដង។ជំនួបមួយនេះមិនដឹងថានរណាជាអ្នកឈ្នះនោះឡើយ ។

ចំពញោះវ៉ាន់ វឿនវិញគេជួបប្រកួតជាមួយអ្នកប្រដាល់ថៃរ័ត្ន ថាភុនដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អ្នកប្រដាល់ថៃរូបនេះក៏ទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកទី១នេះទេ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៥ដង ចាញ់១២ដង ។មិនដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះទេតែគេចង់ជួបជាមួយអ្នកប្រដាល់កម្ពុជារូបនេះប្រាកដជាមិនអន់ឡើយព្រោះវ៉ាន់ វឿនជាម្ចាស់មេដាយមាសស៊ីហ្គេម ។

អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៦៦ដង ចាញ់១៤ដង និងស្មើពិន្ទុ២ដង ។ការប្រកួតមួយនេះនរណាចាញ់ នរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង