ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើនការហ្វឹកហាត់ ខណៈដែលការប្រកួតជើងឯកពិភពលោក កាន់តែកៀក

59

ភ្នំពេញ៖សន្លឹកប្រក្រតីទិនរបើកម្ដងមួយសន្លឹកៗជាហេតុធ្វើឲ្យព្រឹត្តិការណ៍នៃការប្រកួតជើងឯកពិភពលោកប្រភេទកីឡាប៉េតង់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះកាន់តែរំកិលមកកៀក ។

​ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារីនៅកម្ពុជានាឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ដល់២២ខែវិច្ឆិកាឆ្នាំ២០១៩រៀបចំឡើងសហព័ន្ធកីឡាប៉េតង់និងប៊ូលកម្ពុជាជាមួយក្រសួងអប់រំ យុវជន និងកីឡាក្រោមការគាំទ្រពីសហព័ន្ធកីឡាប៉េតង់ និងប៊ូលពិភពលោក។

​ក្រុមកីឡាករកីឡាការិនីប៉េតង់១៦នាក់របស់សហព័ន្ធកីឡាប៉េតង់និងប៊ូលកម្ពុជាបានបង្កើនការហ្វឹកហាត់ ជារាល់ថ្ងៃដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតនាខែវិច្ឆិកាខាងមុខនេះ។

លោកសុខម៉ុងជាគ្រូបង្វឹកក្រុមនារីបានប្រាប់ឲ្យដឹងថាសម្រាប់ប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតតាមគោលការណ៍សហព័ន្ធកីឡាប៉េតង់និងប៊ូលពិភពលោកម្ចាស់ផ្ទះអនុញ្ញាតឲ្យ២ក្រុមចំពោះក្រុមភ្ញៀវឲ្យតែមួយក្រុមប៉ុណ្ណោះ។ទោះបីគេធ្វើជាម្ចាស់ផ្ទះក៏គេអនុញ្ញាតឲ្យក្រុមភ្ញៀវមានតែមួយក្រុមដែរ ។

ក្រុមទី១របស់កម្ពុជារួមមានកីឡាការិនី កែ ឡេង កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា ចំណែកក្រុមទី២មានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី វង ចន្ថា កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា ហើយគ្រូបង្វឹមាន៣នាក់ លោកគ្រូ សុខ ម៉ុង លោកគ្រូ អ៊ឹម ផាត និងអ្នកគូ្រ អ៊ុក លក្ខិណា។

លោក អ៊ុក យ៉ារី ជាគ្រូបង្វឹកក្រុមយុវជនបានប្រាប់ឲ្យដឹងថា យុវជនក៏មាន២ក្រុមដែរ គឺកីឡករ ឃួន លីហ៊ កីឡករ កុយ សុភក្រ្តា កីឡករ ភាព វ៉ាឃីម និងកីឡករ គង់ កែវសុខាន់ ដោយឡែកក្រុមទី២ មានកីឡករ ទីវ

រដ្ឋា កីឡករ ពុធ យ៉ុនច័ន្ទដារ៉ា កីឡករ វ៉ាន់ ភារុណ និងកីឡករ ហេង ស៊ីណា ហើយគ្រូបង្វឹមាន៣នាក់ លោក អ៊ុក យ៉ារី លោកគ្រូ ជ័រ គីមឈុន និងអ្នកគូ្រ អ៊ុក ច័ន្ទថុល ។

​លោកប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាមានប្រសាសន៍ថាកម្ពុជាយើងមានវាសនាណាស់ដែលបានលោកក្លូដ អាហ្ស៊ីម៉ា(Clade Azema)
ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិបានចូលខ្លួនមកពាក់ព័ន្ធដោយផ្ទាល់តែម្ដង ។

​លោកក្លូដ អាហ្ស៊ីម៉ាបានមកកម្ពុជាដល់ទៅ៣លើកដើម្បីបង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសរបស់កម្ពុជានិង គ្រូបង្វឹករបស់កម្ពុជាឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើន ។លោកប៊ូ​ជុំសេរីមានជំនឿចិត្តថាកម្ពុជា នឹង​បំពេញតួនាទីជាម្ចាស់ផ្ទះបានល្អជាមិនខានឡើយ ៕
ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង