ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធប្រដាល់គុនខ្មែរនិងទូរទស្សន៍ទាំង៥ ឯកភាពគ្នាឲ្យអ្នកប្រដាល់មួយរូប វ៉ៃតែ២ដងក្នុងមួយខែ

64


ភ្នំពេញ៖ក្នុងខណៈដែលអ្នកប្រដាល់មួយចំនួនបានខូចខ្លួន ដោយសារតែឡើងប្រកួតរាល់សប្ដាហ៍នោះ សហព័ន្ធប្រដាល់គុនខ្មែរ និង ស្ថានីយ៍ទូរទស្សន៍ទាំង៥ដែល មានកម្មវិធីប្រដាល់ប្រចាំសប្ដាហ៍នោះបានឯកភាព
​គ្នាទប់ស្កាត់ដោយផ្ដលឱកាសដល់ពួកគេ ឲ្យប្រកួតតែ២ដងប៉ុណ្ណោះក្នុងមួយខែ ។
សូមបញ្ជាក់ថាដោយសារសង្វៀនប្រដាល់កើតមាន ច្រើនដែលក្នុងមួយសប្ដាហ៍រហូតដល់ទៅជាង១០
សង្វៀនហើយតម្រូវការអ្នកប្រដាល់រហូត ដល់ទៅជាង១០០នាក់ ដើម្បីប្រកួតនោះធ្វើឲ្យអ្នកប្រដាល់ដែលមាន
ឈ្មោះបោះសម្លេង និង អ្នកដែលទើបមានឈ្មោះបោះសម្លេង មានឳកាសឡើងសង្វៀនប្រកួតស្ទើរតែរាល់ សប្ដាហ៍ ។
មានពាក្យស្លោកមួយឃ្លាពោលថាកាំបិតបើមិនប្រើនឹងលែងមុត ឯ កីឡាបើមិនប្រកួតក៏មិនអាចក្លាយជា អ្នកខ្លាំងនោះឡើយ ។តាមពិតអ្វីៗក៏មានមុខ២ដែរកាំបិតបើជ្រុល ហួសហេតុដោយខ្វះ ការថែទាំវានឹងខូចឆាប់រីឯអ្នកប្រដាល់បើប្រកួតច្រើន ហួសហេតុដោយ គ្មានពេលរក្សាសុខភាព ឬ សម្រាកខ្លះទេនោះអ្នកប្រដាល់រូបនោះនឹងខូចខ្លួន ។
មានឩទាហរណ៍ជាច្រើនបានបញ្ជាក់ចេញមកហើយ ។មានអ្នកប្រដាល់ជាច្រើនដូចជាមឿន សុខហ៊ុច
ពុទ្ធ ឆាយរិទ្ធី ផាន់ គ្រាន់របស់ក្លិបពុទ្ធសេរីវង្សវង្ស ណយក្លិបកុលបុត្រគុនខ្មែរដែលវ៉ៃរាល់សប្ដាហ៍នោះពេលនេះ
បានខូចខ្លួនទៅហើយ ។
គេប្រកួតប្ដូរសង្វៀនរាល់សប្ដាហ៍ក្នុងខណៈម្ចាស់សង្វៀនទាំងនោះ ខ្វះការសហការគ្នាគយបផ្សំជាមួយ
​ចន្លោះប្រហោងរបស់មន្ត្រីផ្គូរផ្គងផង ឯ ក្លិប និងគ្រូបង្វឹករួមនឹងកីឡាកររបស់ខ្លួន ត្រូវការលុយផងនោះពួកគេត្រូវ
​តែឡើងប្រកួត ។
ពេលនេះស្ថានីយ៍ទូរទស្សន៍ទាំង៥ គឺអាស៊ីអាគ្នេយ៍ បាយ័ន ឬ BTV-CNC-PNN និង ទូរទស្សន៍កងយោធ
ពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥និងសហព័ន្ធប្រដាល់គុនខ្មែរ បានប្រកាសសហការគ្នាលែងឲ្យកើតមានករណីប្រកួត
​មួយខែ៤ដងដោយអនុញ្ញាតឲ្យគេប្រកួតមួយខែតែ២ដងប៉ុណ្ណោះ គឺត្រូវតែមានការសម្រាកខ្លះ ។
ស្ថានីយ៍ទូរទស្សន៍ទាំង៥ មន្រ្តីផ្គូរផ្គង នឹងលែងលាក់លៀមគ្នាពីគូប្រកួតរបស់ខ្លួន ។បន្ទាប់ពីផ្គូរផ្គងហើយ
ពួកគេត្រូវតែដឹងពីគូប្រកួតរបស់គ្នាទៅវិញទៅមកដើម្បីកុំឲ្យអ្នកប្រដាល់ ក្លិប គ្រូបង្វឹកលួចទៅដាក់សិស្សរបស់
​ខ្លួនទៅប្រកួតកន្លែងផ្សេង ។
នេះជាលើកដំបូងហើយដែលអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ របស់ទូរទស្សន៍ទាំង៥ចាប់ដៃគ្នា និងបង្ហាញពី
គូប្រកួតដល់គ្នាទៅវិញទៅមក ។ពួកគេនឹងបង្កើតការទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិកដើម្បីទំនាក់ទំនង
​គ្នា ។
លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រមុខប្រដាល់គុនខ្មែរបានស្វាគមន៍ នូវការសហការគ្នាបែបនេះ ។ជាមួយគ្នានេះលោកបានឲ្យតំណាង ទូរទស្សន៍ទាំង៥រួមនឹងមន្ត្រីផ្គូរផ្គង ត្រូវប្រើសារអេឡិចត្រូនិកនេះ ដោយមិនឲ្យមន្ត្រីដទៃដឹងឡើយ ៕

អត្ថបទដែលជាប់ទាក់ទង