ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បានមេដាយប្រាក់២គ្រឿងទៀតហើយ

81


ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ​ដណ្តើម​ជើងឯក​ពិភពលោក ITF World Championship នៅ​ក្រុង Plovdivនាប្រទេសប៊ុលហ្គារី កម្ពុជារកបានមេដាយប្រាក់២គ្រឿង បន្ថែមទៀតហើយ ។
នេះបញ្ជាក់ថាបន្ទាប់ពីកីឡាករប៉ាល់ ជីវ័ន្តដណ្ដើមបានមេ
ដាយមាសលើវិញ្ញាសាមេគុននោះ កម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន២ទៀត ។
កីឡាករ​វ័យក្មេង​កម្ពុ​ជា ប៊ួន ចាន់ថា​រ៉ាត់ បាន​មេដាយ​ប្រាក់ពិភពលោកក្រោយប្រកួតផ្ដាច់ព្រ័ត្រចាញ់កីឡាករអ៊ុយក្រែន Dehtiarenko Vladyslav ក្នុង​ទម្ងន់​៤៥​គីឡូក្រាម។ នៅ​វគ្គ​ជម្រុះ ថា​រ៉ាត់ បាន​យកឈ្នះ​កីឡាករ​ណេ​ប៉ាល់ Gaha Mohan និង​កីឡាករ​ការ​ហ្សា​ក់​ស្ថាន ZHANBULATOV SANDYBEK ក្នុង​លទ្ធផល ៤-០ ដូចគ្នា រីឯ​កីឡាករ​អ៊ុយក្រែន​បាន​ទម្លាក់​កីឡាករ​មកពី​អ៊ូ​ស​បេ​គី​ស្ថាន និង​រុស្ស៊ី​។
លោកកែវរ៉េមីបានប្រាប់ឥ្យដឹងពីប្រទេសប៊ុលហ្គារីថា នេះពិតជាបង្ហាញថាតេក្វាន់ដូI.T.F (International Taekwondo Federation)កម្ពុជាកាន់ តែធ្វើឲ្យពិភពលោកលែងហ៊ានន មើលរំលងកាន់តែខ្លាំងមែនទែនហើយ ៕

​

អត្ថបទដែលជាប់ទាក់ទង