ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា ស៊ឹម សូលីកា និងកូនស្រី លេងខ្លួនស្អាត ជាមួយគ្រឿងពេជ្រ យ៉ាងជ្រែកខ្លួន ត្រៀមចូលរោងការឆាប់ៗនេះ

240

ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ តារាស្រីអ្នកនាងស៊ឹម សូលីកា និងត្រៀមចូលរោងការជាមួយនឹង លោកអេង ឬទី្ធ ហើយ ក្រោយពេលបានតស៊ូរស់នៅជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកនេះ ពោរពេញដោយក្តីសុខយ៉ាងខ្លាំង។ខណៈពេលដែលថ្ងៃចូលរោងជ័យកាន់តែខិតចូលមកដល់ តារាស្រីរូបនេះ បាននាំកូនស្រី ក៏ដូចជាអនាគតស្វាមី បាននាំគ្នាថតរូបជុំគ្នាពោរពេញដោយក្តីសុខយ៉ាងខ្លាំងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ តារាស្រីរូបនេះ និងកូនស្រីបានជ្រើសរើសនូវឈុតដូចគ្នា យ៉ាងស្រស់ស្អាតប្លែកភ្នែកតែម្តង។
ដោយក្នុងនោះនាង និងកូនស្រីបានស្លៀកពាក់ឈុតពណ៌សាច់យ៉ាងស្អាត​ អមជាមួយនឹងគ្រឿងពេជ្រទាំងឈុត ពាក់យ៉ាងជ្រែកខ្លួនទាំងម្តាយ និងកូន ដែលមើលទៅសម្រស់អ្នកទាំង២កាន់តែស្អាត និងលេចធ្លោខ្លាំងឡើង។ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលមិនទាន់ដល់ថ្ងៃរៀបការផង តែធ្វើការរៀបចំខ្លួនយ៉ាងស្អាតបែបនេះ. ៕

អត្ថបទដែលជាប់ទាក់ទង