ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេក គឹមរូន និង លី ភាបង្ហាញខ្លួននៅអាស៊ីអាគ្នេយ៍

127

ភ្នំពេញ៖លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី១៤កញ្ញា អ្នកប្រដាល់កម្ពុជា២រូបដែល
​បាត់មុខយូរហើយនោះ នឹងបង្ហាញខ្លួនដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ ។
លី ភាក្លិបសំរើងកើងខេត្តបាត់ដំបង នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃភីឈីត ឆៃ(Phechhit Chhai)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។លីភាមួយរយៈនេះគេច្រើនតែចេញទៅប្រកួតនៅក្រៅប្រ
​ទេសដោយវ៉ៃក្បាច់គុនចម្រុះ។អ្នកប្រដាល់រូបនេះវ៉ៃល្អនៅក្រៅប្រទេស តែក្នុងប្រទេសគេហាក់ដូចជាវ៉ៃមិនសូវបាន​ល្អឡើយ ។
ចំពោះភីឈីត ឆៃគេខានមកប្រកួតនៅស្រុកខ្មែរយូរដែរ ហើយគេមិនមែនជាអ្នកប្រដាល់ដែលស្រួល
​បង្ក្រាបនោះទេ ។ការមកប្រកួតនៅស្រុកខ្មែរលើកនេះ មិនដឹងថាគេវ៉ៃបានល្អដូចមុនឬយ៉ាងណានោះទេ ។អ្នក
​ប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៥ដង ចាញ់១២ដងនិងស្មើពិន្ទុ១ដង ។
ចំពោះលី ភាវិញគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៧ដង ចាញ់១២ដង ។ជំនួបមួយនេះមិនដឹងថា
​នរណាឈ្នះ នរណាចាញ់នោះឡើយ ។
សេក គឹមរូនក្លិបម្កុដរាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃវ៉ាន់ ឆាលើម(Wan Chhaleum)ដោយប្រកួតគ្នា
​ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
គឹមរួនជាអ្នកប្រដាល់ដែលចូលចិត្តប្រើកម្លាំង ទោះបីការវ៉ៃចេញរបស់គេធ្ងន់ក៏ពិតមែន តែមិនសូវមាន
កលល្បិចឡើយគឺវ៉ៃចេញត្រង់ៗ ដែលគូប្រកួតងាយស្រួលក្នុងការការពារ ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិ
​ប្រកួតចំនួន៩១ដងឈ្នះ៧២ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។
ចំពោះវ៉ាន់ ឆាលើមវិញគេជាអ្នកប្រដាល់ចិត្តស្ងប់មួយរូប ដែលមិនសូវមាត់ ក ឡើយតែការវ៉ៃចេញរបស់
គេរហ័សការទាត់ចេញរបស់គេធ្ងន់ ឯ កណ្ដាប់ដៃរបស់គេ ក៏មិនស្រួលក៏ធ្ងន់មិនចាញ់គឹមរូនដែរ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៩ដងឈ្នះ៥៦ដង ចាញ់១៣ដង ។សម្រាប់អ្នកប្រដាល់
​ទាំង២រូបនេះ សុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ចាំមើលនរណាជាអ្នកខ្លាំង ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះកាន់ ម៉េងហុងក្លិបនាគរាជចតុមុខ ប្រកួតជាមួយសៀវ សំណាង
​សមាគមប្រដាល់ក្រសួងកសិកម្ម ។អ្នកប្រដាល់ទាំង២រូបនេះ ធ្លាប់ជួបប្រកួតគ្នាម្ដងហើយ ដែលកាលនោះលទ្ធ
​ផលបានត្រឹមស្មើគ្នា ចាំមើលលើកនេះមានលទ្ធផលឬទេ ?
គុជសារ ចាន់រាជក្លិបកុសលកីឡាប្រកួតជាមួយងួន គាក្លិបខេត្តរតនគីរី ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ឡុង បេនលឿនក្លិបសាលវ័ន្ដកីឡា ប្រកួតជាមួយធឿន វិថាត់ក្លិបអប់រំកាយស្រុកអន្លង់វែង ដោយ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង