ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជីឈ្មោះបឋម ក្រុមបាល់ទាត់ជម្រើសជាតិ ក្នុងសាលត្រូវបានបញ្ចេញ

56

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញបញ្ចីឈ្មោះបឋមកីឡាករជម្រើសជាតិបាល់ទាត់ក្នុងសាល(Futsal)ហើយដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ជ្រើសរើសជើងឯក តំបន់អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) នៅចុងខែតុលា នេះ។

បញ្ជីឈ្មោះបឋម ដែលមានកីឡាករសរុបចំនួន ២៥រូប សុទ្ធតែជាកីឡាករដែលមកពីក្លឹបបាល់ទាត់អាជីពក្នុងពានរង្វាន់បាល់ទាត់ក្នងសាលថ្នាក់ជាតិហើយចំនួន២៥រូបនេះនឹងត្រូវជម្រុះមកនៅត្រឹម ១៦នាក់ចុងក្រោយ។

សូមបញ្ជាក់ផងដែរថាពានរង្វាន់បាល់ទាត់ក្នុងសាលជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) ឆ្នាំ២០១៩ នេះ ធ្វើឡើងនៅប្រទេសវៀត

ណាម ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយ ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូល B មានម្ចាស់ផ្ទះវៀតណាម,ឥណ្ឌូនេស៊ី,ម៉ាឡេស៊ីនិងអូស្ត្រាលីដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

នេះជាឆ្នាំទី២ហើយដែលកម្ពុជាត្រឡប់មកចូលរួមពានរង្វាន់នេះជាថ្មីក្រោយខកខានអស់ជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មក។ ការវិលត្រឡប់មកកាន់ទីលានបាល់ទាត់ក្នុងបន្ទប់  នេះមិនដឹងថាកម្ពុជាធ្វើបានល្អជាងមុនឬក៏យ៉ាងណានោះឡើយ ។

 

 

អត្ថបទដែលជាប់ទាក់ទង