ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាង១៣០នាក់ ចូលរួមប្រដាល់គុនខ្មែរ​ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩

73

 

ភ្នំពេញ៖ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិឆ្នាំ២០១៩នឹងចាប់ផ្ដើមពីថ្ងៃទី៧ នឹងត្រូវបញ្ចប់នៅថ្ងៃទី១១តុលានា​ សប្ដាហ៍ក្រោយនេះហើយ ។

ប៉ុន្មានឆ្នាំការប្រកួតត្រូវបានធ្វើនៅតំបន់7NGនាឃុំវិហារសួគ៌ ។សម្រាប់នេះការប្រកួតគ្រោងនឹងធ្វើនៅពហុកីឡដ្ឋានជាតិតែតាមការសម្រេចក្នុងអង្គប្រជុំនាថ្ងៃទី៣០កញ្ញាការប្រកួតត្រូវបានប្ដូរមកធ្វើនៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរ​ភូមិន្ទ(ស្ដាតចាស់)វិញ ។

លោកឩតមត្តសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានមានប្រសាសន៍ថាការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មាន១៥សមាគម  ក្រសួង រាជធានី ខេត្តចូលរួមដែលមានកីឡាករ-កីឡាការិនីប្រមាណ១៣០ជាងនាក់ ។ សម្រាប់បុរសមានចំនួន៨ប្រភេទទម្ងន់គឺ ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម  ៥៧គីឡូក្រាម  ៦០គីឡូក្រាម  ៦៣.៥គីឡូក្រាម ៦៧គីឡូក្រាម  និង៧១គីឡូក្រាម ។

សម្រាប់កីឡាការិនីមានតែ៦ប្រភេទទម្ងន់ប៉ុណ្ណោះគឺទម្ងន់៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម និង ៦៣,៥០គីឡូក្រាម ។

រៀងរាល់ឆ្នាំសហព័ន្ធ២គឺប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សាកលតែងតែប្រកួតក្នុងពេលជាមួយគ្នាតែឆ្នាំ​នេះគឺជាឆ្នាំដំបូងហើយដែលប្រដាល់គុនខ្មែរធ្វើតែម្នាក់ឯងដោយមិនមានប្រដាល់សាកល ។

 

អត្ថបទដែលជាប់ទាក់ទង