ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីប៉េតង់កម្ពុជា៣រូប ទៅចូលរួមការប្រកួតពានរង្វាន់ នៅប្រទេសបារាំង

70

ភ្នំពេញ៖សហព័ន្ធកីឡាប៉េតង់និងប៊ូលកម្ពុជានឹងបញ្ជូនក្រុមកីឡាការិនីប៉េតង់កម្ពុជា​ ចំនួន៣នាក់និងគ្រូបង្វឹកមួយរូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ Trophee L`Equipe 2019 នៅប្រទេសបារាំងដែលព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩។

កីឡាការិនីប៉េតង់កម្ពុជាចំនួន៣នាក់ដែលត្រូវចេញប្រកួតរួមមាន កីឡាការិនី កែ ឡេង កីឡាការិនីស្រ៊ាង សុរ៉ាឃីម និងកីឡាការិនីអ៊ុន ស្រីយ៉ារួមជាមួយនឹងគ្រូបង្វឹកមួយរូបគឺលោកលោកគ្រូបង្វឹក សុខ ម៉ុង។

កាលឆ្នាំ២០១៨ក្រុមកីឡាប៉េតង់កម្ពុជាយើងដណ្តើមមេដាយ៥គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងមេដាយប្រាក់ ២គ្រឿងទៀត ក្នុងចំណោម៨ប្រទេស ដែលប្រមូលផ្តុំដោយ កីឡាករកីឡាការិនីឆ្នើម ដែលមានស្នាដៃនិងជាម្ចាស់មេដាយមាស កម្រិតពិភពលោក ចូលរួម។

ព្រឹត្តិការណ៍ប្រកួត ពានរង្វាន់ Trophee L`Equipe 2018 មាន៧ប្រទេស ចូលរួម សុទ្ធសឹងជាប្រភេទប្រទេស ដែលមានកីឡាករកីឡាការិនីម្ចាស់មេដាយមាសកម្រិតពិភពលោក រួមមាន អ៊ីតាលី ថៃ កម្ពុជា ទុយណេស៊ី ដាណឺម៉ាក ម៉ាដាឡាស្កាចំណែកប្រទេសបារាំងមាន២ក្រុមក្នុងនាមជាម្ចាស់ផ្ទះ ។

លោកសុខម៉ុងមានជំនឿចិត្តថាសម្រាប់ឆ្នាំ២០១៩នេះកម្ពុជា នៅតែមានសង្ឃឹមក្នុងការប្រជែង យកមេដាយពីបណ្ដាក្រុម ខ្លាំងៗដែលចូលរួមដដែល ៕

 

អត្ថបទដែលជាប់ទាក់ទង