ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់គុនខ្មែរ៥រូបប្រដាល់ត្រៀម ចេញទៅប្រកួតនៅប្រទេសបារាំង

74

 

ភ្នំពេញ៖នៅថ្ងៃទី២តុលារដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡាហង់ជួន ណារ៉ុនបានចេញនូវលិខិតឩទ្ទេសនាមមួយ ដោយអនុញ្ញាតឲ្យអ្នកប្រដាល់គុនខ្មែរចំនួន៥រូប រួមជាមួយប្រតិភូមួយរូបនិងគ្រូបង្វឹកមួយរូបចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសបារាំង ។

ប្រធានប្រតិភូគឺលោកឩត្តមសេនីយ៍ទោវ៉ា ស៊ិនភិរម្យ ឯ គ្រូបង្វឹកគឺលោកធន សុភាដែលជាគ្រូបង្វឹករបស់សមាគមប្រ​ដាល់ក្រសួងការពារជាតិ ។តាមការឲ្យដឹងនោះថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៦តុលាតទៅ ។

អ្នកប្រដាល់៥រូបដែលនឹងចេញទៅប្រកួតនោះ​ មានអ្នកប្រដាល់លនបញ្ញារបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ  កីឡាករ ឈុន វ៉ាន់ថងមកពីក្លិបរាហ៊ូខេត្តបាត់ដំបង ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ កីឡាករ ធឿន ធារ៉ា ក្លិបអេភូថងកីឡាប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម កីឡាករអៀនឡៃសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតក្នងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម និងកីឡាករ សែម ណាងក្លិបសាលវ័ន្ដកីឡាប្រកួតក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដែរ ។

ការចេញទៅប្រកួតនៅស្រុកបារាំងនេះទោះបីមានការចេញ លិខិតឩទ្ទេសនាមឲ្យដោយក្រសួងអប់រំយុវជន និងកីឡា​ក៏ពិតមែនក៏ការចេញទៅប្រកួតនេះ សហព័ន្ធនិងភាគីដែលជាអ្នកអញ្ជើញ ជាអ្នកដោះស្រាយមធ្យោបាយធ្វើដំណើរ ការស្នាក់នៅ ហូបចុកដោយខ្លួនឯង ។

ការចេញទៅប្រកួតនេះដែរទោះបីបានទទួលមេដាយ ឬ ខ្សែក្រវាត់ក៏មិនមានប្រាក់រង្វាន់ឡើយព្រោះទាំងនៅក្នុង អនុក្រិត្យរបស់រាជរដ្ឋាភិបាល ទាំង នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួង មិនមានចែងពីការផ្ដល់ប្រាក់រង្វាន់សម្រាប់ការចេញទៅ​ប្រកួតបែបនេះឡើយ ។

សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំកម្ពុជាតែងតែបញ្ជូនអ្នកប្រដាល់ទៅប្រកួត នៅស្រុកបារាំងដោយសារតែសហព័ន្ធកីឡា​ប្រដាល់គុនខ្មែរនៅស្រុកបារាំង និង នៅស្រុកខ្មែរមានការសហការគ្នាល្ អហើយតែងតែធ្វើការផ្លាស់ប្ដូរកីឡាករមកប្រកួតទៅ ​វិញទៅមក។មិនតែប៉ុណ្ណោះកន្លងមុំកសហព័ន្ធប្រដាល់គុនខ្មែរនៅស្រុកបារាំង បានអញ្ជើ្ញគ្រូអាជ្ញាកណ្ដាលចៅក្រមពីស្រុក ខ្មែរឲ្យទៅជួយបង្ហាត់ពួកគេទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង