ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនឈ្មោះខ្សែប្រយុទ្ធមួយរូប ទៅចូលរួមប្រកួតយុវជនល្អប្រចាំទ្វីបអាស៊ី

60

 

ភ្នំពេញ៖បើតាមការប្រកាសលើហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានាថ្ងៃទី៤តុលានេះថាខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាសៀងចន្ធាត្រូវបានសហព័ន្ធបញ្ជូនឈ្មោះទៅចូលរួមប្រជែងជាបេក្ខភាពឆ្នើមសម្រាប់កីឡាករយុវជនល្អប្រចាំទ្វីបអាស៊ីក្នុងកម្មវិធី«AFC Annual Award 2019» ។

ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់កម្ពុជានេះគឺជាលើកដំបូងហើយដែលកម្ពុជាបានបញ្ជូនឈ្មោះកីឡាករ ចូលរួមកម្មវិធីប្រចាំឆ្នាំប្រចាំតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ខណៈកម្មវិធីនេះ ត្រូវបានបង្កើតឡើងរយៈពេល ២៥ឆ្នាំមកហើយនោះ គឺចាប់ពីឆ្នាំ ១៩៩៤មកម្ល៉េះ។ តាមគម្រោងកម្មវិធីនេះ នឹងធ្វើឡើងនៅខែធ្នូ នៅកោះហុងកុង នឹងទទួលរៀបចំពិធីទាំងមូល។

សហព័ន្ធមិនបានបញ្ជាក់អំពីមូលហេតុនៃការបញ្ជូនឈ្មោះសៀងចន្ធានោះទេប៉ុន្ដែផ្អែកលើសមិទ្ធផលនិងការខំប្រឹងរបស់សមាជិកក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីនោះកីឡាកររូបនេះ តែងតែជាប់ជាកីឡាជម្រើសជាតិគ្រប់កម្រិត តាំងពីក្រុមយុវជន រហូតដល់ក្រុមធំ ទើបធ្វើឲ្យរូបគេមានឱកាសចូលរួមប្រកួតប្រជែងពានរង្វាន់កីឡាយុវជនល្អប្រចាំឆ្នាំ AFC Annual Award 2019

សូមបញ្ជាក់ថាកម្មវិធីAFC Annual Award 2019 បានបង្កើតឲ្យមានពានរង្វាន់សម្រាប់

បណ្ដាលប្រទេសក្នុងតំបន់អាស៊ីចូលរួមប្រកួតប្រជែង ទាំងកីឡាករល្អ កីឡាការិនីល្អ កីឡាករយុវជនល្អ ក្រុមជម្រើសជាតិល្អ ក្លឹបល្អ គ្រូបង្វឹកល្អ និងសហព័ន្ធល្អជាដើម ដើម្បីលើកទឹកចិត្ដនិងជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងតំបន់អាស៊ីឲ្យកាន់តែរីកចម្រើន៕

 

អត្ថបទដែលជាប់ទាក់ទង