ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦៣៧នាក់ចូលរួមទិវាកីឡា ដើម្បីទាំងអស់គ្នា

79

ភ្នំពេញ៖ព្រឹត្តិការណ៍កីឡដើម្បីទាំងអស់គ្នាបានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី៦តុលានាពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ប៊ូ ជុំសេរី  អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុជនបានអញ្ជើញចូលរួមព្រឹត្តិការណ៍ទិវាកីឡាដើម្បីទាំងអស់គ្នា (Sport For All)នេះ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា ទិវាកីឡា ដើម្បីទាំងអស់គ្នាឆ្នាំ២០១៩ក្រោមប្រធានបទ”កីឡាដើម្បីសុខភាពមិត្តភាពនិងសាមគ្គីភាពពិតជាមានសារៈសំខាន់ណាស់ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋគ្រប់រូបធ្វើយ៉ាងណា ឱ្យពួកគាត់បានយល់ដឹងអំពីសារៈប្រយោជន៍ នៃការហាត់ប្រាណការលេងកីឡាដើម្បីសុខភាពមិត្តភាពសាមគ្គីភាព ហើយចូលរួមរាល់សកម្មភាពកីឡានានា។

ល្បែងកីឡាដែលដាក់ោលេងនៅក្នុងព្រឹត្តិការណ៍នេះមាន សកម្មភាពហាត់ប្រាណតាមចង្វាក់ភ្លេង ល្បែងគេចបាល់ ល្បែងចងជើងរត់ ល្បែងលេងក្រ័រ(ខ្វែង)ល្បែងទាញព្រ័ត្រ និងហាត់ប្រាណតាមចង្វាក់ភ្លេងទំនើប ។

ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន៦៣៧នាក់មកពីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា សាលាអន្តរជាតិឡៃហ្គឺ ក្រុមហាត់គ្រូឌឿន ក្រុមសីស្លាបខ្មែរ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត វិទ្យាល័យវត្តកោះ សហព័ន្ធកីឡាចំបាប់កម្ពុជា មហាជនសហព័ន្ធកីឡាវ៉ូវីណាមនិងបណ្ដាក្រុមហាត់ប្រាណតាម ចង្វាក់រាំក្នុងពហុកីឡដ្ឋានជាតិ ។

អត្ថបទដែលជាប់ទាក់ទង