ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កញ្ញាវីរៈ និច ស្លៀកពាក់ជាទាហាន ទាក់ទាញមហាជនច្រើនគាំទ្រសកម្មភាពបែបនេះ 

236

ភ្នំពេញ៖  ក្នុងថ្ងៃឈប់សម្រាកពីការងារ តារាល្បីៗជាច្រើនបាននាំគ្នាដើរលេងកម្សាន្តជាច្រើនកន្លែង មិនថាក្រៅប្រទេសនិងក្នុងប្រទេស ជាមួយនឹងការបង្ហាញនូវរូបភាពយ៉ាងស្អាតៗគួរឲ្យសរសើរ។

ដោយឡែក បើក្រឡេកទៅមើលតារាចម្រៀងស្រី កញ្ញាវីរៈ និច វិញ ក៏បានយកពេលសម្រាកពីការងារប៉ុន្មានថ្ងៃនេះ ទៅដើរលេងកម្សាន្តជាមួយនឹង ទេសភាពយ៉ាងស្រស់ស្អាតក្នុងស្រុក អមជាមួយនឹងការតែងខ្លួនយ៉ាងប្លែកភ្នែកតែម្តង គឺឈុតទាហាន ធ្វើឲ្យមហាជនចាប់អារម្មណ៏ខ្លាំងទៅលើឈុតទាហានបែបនេះ ។

ដោយក្នុងនោះនាងបានជ្រើសរើសនូវសម្លៀកបំពាក់ ទាហាន យ៉ាងសមសួន ឈរថតនៅលើជ្រលងភ្នំឃើញព្រៃព្រឹក្សាយ៉ាងខៀវស្រងាត់ មើលទៅធ្វើឲ្យសម្រស់នាងកាន់តែស្អាតប្លែក ទោះបីស្លៀកពាក់បែបនេះយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់នាងគ្រប់គ្នា ដែលតែងតែស្អាតគ្រប់ពេល ទោះបីជាបានធ្វើការតែងខ្លួនបែបណាក្តី ជាពិសេសកាន់តែប្លែក ពេលលេងឈុតទាហានបែបនេះ  ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង