ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាន់ គ្រាន់លេចមុខមកប្រកួត ជាមួយថៃចំណូលថ្មី

98

ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៣តុលាអ្នកប្រដាល់ផាន់ គ្រាន់ក្លិបម្កុដរាជសីហ៍ត្រូវបាន ដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ចំណូលថ្មីថៃឈ្មោះស៊ូភើ ឡេក(Super Lack) ។

ផាន់ គ្រាន់បាត់មុខមួយរយៈ បន្ទាប់ពីគេប្រកួតជាប់ៗគ្នារៀងរាល់ សប្ដាហ៍ធ្វើឲ្យគេគ្មានឩិកាសហ្វឹកហាត់និង ឈឺខ្លួនជាប់រហូតនោះ  ។ពេលនេះបន្ទាប់ពីសហព័ន្ធកម្រិតឲ្យ២សប្ដាហ៍ ប្រកួតម្ដងនោះទំនងជាគេអាចវ៉ៃបានល្អឡើងវិញ ព្រោះគេមានពេលវេលាសម្រាក និង ហ្វឹកហាត់ ។

តាមពិតអ្នកប្រដាល់កម្ពុជារូបនេះវ៉ៃមានផ្លែល្អ និងរហ័ស និង ការពារបានល្អតែកម្លាំងរបស់គេ មិនទៀងទាត់ឡើយ ។ពេលខ្លះគ្រប់គ្រាន់ល្អតែពេលខ្លះវ៉ៃតែ២ទឹកគឺ អស់ក៏មានដែរតែសម្រាប់លើកនេះ
ទំនងជាមិនអ្វីទេមើលទៅ ។

ចំពោះអ្នកប្រដាល់ថៃស៊ូភើឡេកវិញនេះជាលើកដំបូងហើយដែល គេមកប្រកួតនៅស្រុកខ្មែរ។ មិនដឹងថាគេមានសមត្ថភាពប៉ុណ្ណា និង មានរបៀបវ៉ៃយ៉ាងណានោះទេ ។ បើតាមការឲ្យដឹងពីលោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃ មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថាអ្នកប្រដាល់ថៃរូបនេះ មិនអន់ទេតែលោកពុំធ្លាប់បានឃើញគេវ៉ៃឡើ់យ ។

ស៊ូភើ ឡេកមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ។រីឯ ផាន់ គ្រាន់វិញគេមានប្រវត្តិប្រកួតចំនួន១៣៤ដង ឈ្នះ១១០ដង ចាញ់២១ដង និងស្មើពិន្ទុ៣ដង ។ជំនួបមួយនះមិនដឹងថា ជ័យជំនះជារបស់ផាន់ គ្រាន់ ឬ ស៊ូភើ ឡេកឡើយ ។

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះលីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់អេលីត ផានិត ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។

ពួកគេជាអ្នកប្រដាល់ថ្មីមែនតែគេមានរបៀបវ៉ៃល្អ និងចិត្តធំហ៊ានប្ដូរកែង និង កណ្ដាប់ដៃគ្នា ដោយគ្មានញញើត ។អ្នកលេងជើងថ្មីទាំង២រូបនេះនរណាឈ្នះ ?

អ្នកប្រដាល់ជើងចាស់កុយ ចាន់តូក្លិបគីសែមានរិទ្ធប្រកួត ជាមួយអ្នកប្រដាល់ឆាយ មាសក្លិប សំរោងកោងកីឡាខេត្តបាត់ដំបង ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ព្រឿង សុជាតិក្លិបកងពលធំអន្តរាគមន៍លេខ២ ប្រកួតជាមួយអ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែកដោយប្រកួតគ្នា​ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះប្រាកដ ជាលំបាកលេងគ្នាហើយ ។ពួកគេមានផ្លែវ៉ៃមួយផ្លែ ម្នាក់អ្នកឈ្នះនិងអ្នកចាញ់នឹងទ្រមខ្លួនដូចគ្នាមិនខាន ។

ប្រាក់ ឌីណាក្លិបតាឯកដំបងដែកមានរិទ្ធ ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់វ័យចំណាស់ ឌុមកែវដបដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕

 

 

អត្ថបទដែលជាប់ទាក់ទង