ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាសូហ្វតិន្នីសកម្ពុជា១២រូប នឹងចូលរួមប្រកួត ជើងឯកពិភពលោកនៅចិន

634

ភ្នំពេញ៖លោកឩត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានឲ្យដឹងថា នៅចុងខែតុលានេះកីឡាករ កីឡាការិនីសូហ្វតិន្នីសចំនួន១២រូបនឹងចេញ ទៅប្រកួតជើងឯកពិភពលោកលើកទី១៦(The 16th World Solt Tennis Championship)នីទីក្រុង Taizhouប្រទេសចិន ។

ការចេញទៅប្រកួតនេះគឺមានកីឡាករ៦រូប និងកីឡាការិនីចំនួន៦រូបដែរ។ កីឡាករទាំង៦រូបនោះមានកាន់ សោភ័ណ្ឌ កីឡាករអន សម្បត្តិ កីឡាករយី សសារិទ្ធ កីឡាករឌឹម សម្បត្តិ កីឡាករចន ម៉ាដា និងកីឡាករសាយ សុចិត្រា ។

ចំពោះកីឡាការិនីទាំង៦រូបវិញនោះមានកីឡាការិនីរិន សុធារី​កីឡាការិនីម៉េត ម៉ារីយ៉ាន កីឡាការិនីបូ ទីងហ៊ុយ កីឡាការិនីយាន សុខឿន កីឡាការិនីជិន ស្រីឡូយ និង កីឡាការិនី ឃី ម៉េងជួង ។

លោកជា ប៊ុនហេងដែលជាប្រធានប្រតិភូនោះ បានឲ្យដឹងទៀតថា ក្រៅពីតូបលោកដែល​ជាប្រតិភូដឹកនាំនោះ ក៏នៅមានគ្រូបង្វឹក១រូប និងគ្រូជំនួយ២រូបទៀតផង ។

សម្រាប់ព្រឹត្តិការណ៍នេះលោកមិនទាន់ដឹងថាតើគេដាក់ឲ្យប្រកួតប៉ុន្មានវិញ្ញាសានោះទេតែលោកបានឲ្យកីឡាករ កីឡាការិនីរបស់លោកត្រៀមលេងគ្រប់វិញ្ញាសាទាំងអស់ ។

តាមការគ្រោងទុការប្រកួតនេះនឹងចាប់ផ្ដើមពី២៥តុលា ដល់ថ្ងៃទី១វិច្ឆិកានោះសម្រាប់កម្ពុជាសង្ឃឹមខ្លាំង លើវិញ្ញាសាប្រកួតជាក្រុម ។វិញ្ញាសាក្រុមនេះកម្ពុជាតែងតែប្រជែង បានមេដាយស្ទើរតែគ្រប់ព្រឹត្តិការណ៍ទាំងអស់។

លោកអនុប្រធានទី១ទទួលស្គាល់ថា សម្រាប់ទ្វីបអាស៊ីប្រទេសជប៉ុន និង សាធារណរដ្ឋកូរេ គឺជាប្រទេសខ្លាំងជាងគេ ។ចំពោះកម្ពុជាលើប្រភេទកីឡាសូហ្វតិន្នីស ក៏ជាប្រទេសមួយ
ដែលគេញញើតដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង