ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២៤ធ្វើនៅថ្ងៃ៨ ធ្នូ

71

ភ្នំពេញ៖លោកវ៉ាត់ចំរើនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី ២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុននេះ  ។

សម្រាប់អ្នកដែលចូលចិត្តដើរផ្សងព្រេង និងអ្នករត់ប្រណាំងរាប់ពាន់នាក់មកពីជុំវិញពិភពលោកនឹងមកកាន់ឧឡានបុរាណអង្គរក្នុងខេត្តសៀមរាប ដែលជាxxទីតាំងបេតិកភ័ណ្ឌពិភពលោក របស់អង្គការUNESCOដើម្បីចូលរួមព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី ២៤នេះ។

ការរត់ប្រណាំងនេះមានគោលបំណងលើកកម្ពស់ សុខភាពនិងសុខុមាលភាពព្រម ទាំងរៃអង្គាសថវិកាដើម្បីគាំទ្រ

ដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីន នៅកម្ពុជាដែលក្នុងនោះរួមមាន មន្ទីរពេទ្យកុមារគន្ធបុប្ផាមន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀត នៅក្នុងប្រទេសកម្ពុជា។

លោក  វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានឃើញកំណើនអ្នករត់ប្រណាំង ជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍នេះ ជាពិសេសពេលដែលបានឃើញ អ្នកចូលរួមកាន់តែច្រើនជាង មុនពិសេសប្រជាជនខ្មែរ។ កាលពីឆ្នាំមុន អ្នករត់ប្រណាំងជាង ១ ម៉ឺននាក់មកពីជិត ៨០ ប្រទេសបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយជនជាតិខ្មែរមានចំនួនច្រើនជាង ៥០ភាគរយអ្នកប្រណាំង សរុបឯកនៃអ្នករត់ប្រណាំងសរុប។

លោកបានបន្តថានៅឆ្នាំមុនថវិកាជាង១០ម៉ឺនដុល្លារ ត្រូវបានរៃអង្គាសតាមរយៈព្រឹត្តិការណ៍នេះ ដើម្បីគាំទ្រដល់សហគមន៍កម្ពុជា។អ្នករត់ប្រណាំងប្រមាណ៥០០នាក់ បានចូលរួមទិវារត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុងនៅ អង្គរវត្តជាលើកដំបូងនៅឆ្នាំ១៩៩៦ ហើយព្រឹត្តិការណ៍នេះកាន់ តែមានប្រជាប្រិយភាពខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ឮព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងនៅ អង្គរវត្តលើកទី២៤ឥឡូវមាន អ្នកចុះឈ្មោះ៣៧០០នាក់ក្នុងនោះ ជនជាតិបរទេសមានចំនួន២៨០នាក់ និងជនជាតិខ្មែរ៩០០នាក់។

លោក វ៉ាត់ ចំរើន រំពឹងទុកថា នឹងមានអ្នកចូលរួមរត់ប្រណាំងច្រើន ជាងមុននៅឆ្នាំនេះ។ ការរត់ប្រណាំងនេះចាប់ផ្តើមនៅម៉ោង ៥និង១៥ នាទីព្រឹក ហើយអ្នករត់ប្រណាំងអាច ចូលរួមក្នុងចម្ងាយប្រកួតចំនួន ៤ប្រភេទ ដែលក្នុងនោះមានចម្ងាយ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ។

បញ្ជាក់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តត្រូវបានប្រារព្ធឡើងជារៀង រាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦មក។ដោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នេះបានចូលរួមយ៉ាង សកម្មក្នុងការរៃអង្គាសថវិកា សប្បុរសធម៌ដើម្បីគាំទ្រដល់ជនរងគ្រោះ ដោយសារគ្រាប់មីននៅកម្ពុជា។

ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីជនរងគ្រោះ ដោយសារគ្រាប់មីនជាច្រើននាក់ ហើយការរត់ប្រណាំងនេះត្រូវបាន ធ្វើឡើងនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ដែលជាតំបន់បើកភ័ណ្ឌពិភពលោក ហើយត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ការលើកទឹកចិត្តនិង ក្តីសង្ឃឹមដល់ជនរងគ្រោះទាំងនោះ ព្រមទាំងអំពាវនាវដល់ពិភពលោក ឲ្យគាំទ្រដល់ការហាមឃាត់ ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង