ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករទូកក្តោង ញ៉ូវ ចាន់ទៅចូលរួមKFC-NSC MELAKA Open Regatta 2019នៅ ប្រទេសម៉ាឡេស៊ី

99

ភ្នំពេញ៖ក្រោយពីការហ្វឹកហាត់មួយរយៈ របស់កីឡាករជម្រើសជាតិកីឡាទូកក្តោង ញ៉ូវ ចាន់ លើវិញ្ញាសាទូកក្តោង Laser Standard នៅប្រទេសសឹង្ហបុរីកន្លងមកនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជាក៏បន្តបញ្ជូន កីឡាករ ញ៉ូវ ចាន់ ដឹកនាំដោយលោកយ៉ិន កែរវាសនា គ្រូបង្វឹកជម្រើសជាតិ ទៅចូលរួមនៃព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងអន្តរជាតិ KFC-NSC MELAKA Open Regatta 2019នៅ ប្រទេសម៉ាឡេស៊ី។

ព្រឹត្តឹការណ៍បានចាប់ផ្ដើមតាំង ពីថ្ងៃទី១១ តុលាមកម្ល៉េះហើយនឹងត្រូវនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋ ម៉ាឡាកាប្រទេសម៉ាឡេស៊ី។ការប្រកួតមានចំនួន ៦ វិញ្ញាសាដែលមានកីឡាករ១៣៨រូប មកពី០៤ប្រទេសចូលរួមដូចជា កម្ពុជា តៃវ៉ាន់ សឹង្ហបុរី និងម៉ាឡេស៊ី ដោយមានការរៀបចំឡើងដោយសហព័ន្ធកីឡាទូកក្តោងប្រទេសម៉ាឡេស៊ី ។

នេះគឺជាការប្រកួតមួយដែលសហព័ន្ធបានបញ្ជូនកីឡាករញ៉ូវចាន់ចូលរួមដើម្បីវាស់ស្ទុងពីសមត្ថភាពជាមួយនឹង

បណ្តាប្រទេសក្នុងតំបន់នឹងត្រៀមខ្លួនសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីននឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង