ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ៊ីរ៉ាក់មកដល់កម្ពុជាហើយ

80


ភ្នំពេញ៖យោងតាមគេហទំព័ររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះថាក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយកាលពីថ្ងៃទី១២ ខែតុលានេះ ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup Qatar Qualification-AFC) នាថ្ងៃទី១៥ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ។
តាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាការមកដល់របស់ក្រុមជម្រើសជាតិអ៊ីរ៉ាក់នេះ ពួកគេបានធ្វើដំណើរតាមយន្ដហោះឯកជនផ្ទាល់ខ្លួន ហើយមកដល់កម្ពុជា
ស្ងាត់ៗ និងមិនមានការផ្ដល់ព័ត៌មានច្បាស់លាស់នោះទេ។
ពួកគេមកដល់រាជធានីភ្នំពេញដោយសុវត្ថិភាពហើយពួកគេគ្រោងនឹងចាប់ផ្ដើមហ្វឹកហាត់ភ្លាមៗតែម្ដងតែការហ្វឹកហាត់នៅទីណានោះមិនត្រូវបានបង្ហើបឲ្យដឹងនោះទេ ។
ក្រុមអ៊ីរ៉ាក់ពេលនេះកំពុងឈរលេខ ៧៩ នៃតារាងចំណាត់ថ្នាក់ពិភពលោកនេះ បានយកឈ្នះក្រុមហុងកុង ដោយលទ្ធផល ២ទល់០ ក្នុងទឹកដី ។
ចំពោះការប្រកួតរវាងក្រុមគោព្រៃកម្ពុជានិងអ៊ីរ៉ាក់វិញនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១៥តុលា នៅពហុកីឡដ្ឋានជាតិ។ នេះគឺជាការប្រកួតទី៤ របស់ក្រុមលោក Keisuke Honda ខណៈ ៣ប្រកួតកន្លងមក រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ជាមួយលទ្ធផលស្មើហុងកុង ១ទល់១, ចាញ់បារ៉ែន ០ទល់១ និងចាញ់អ៊ីរ៉ង់០ទល់ ១៤ ៕

អត្ថបទដែលជាប់ទាក់ទង