ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខកីឡាE-Sports ជម្រុញឲ្យមានកីឡាការិនី

55

ភ្នំពេញ៖ប្រមុខកីឡាអេឡិចត្រូនិកកម្ពុជា(E-Sports)លោកជា ច័ប្ទបរិបូរណ៌បានជម្រុញឲ្យមានកីឡាការិនីចូលរួមលេង

កីឡា E-Sports ឲ្យបាននាឆ្នាំក្រោយៗនេះ ។

លោកបន្តថាកីឡា E-Sportsជាប្រភេទកីឡាពត៌មានវិទ្យាលេងដោយប្រើបញ្ញា និង ភាពវាងវៃ ។អ្នកដែលលេងកីឡា

នេះបានដាច់ខាតត្រូវតែចេះកុំព្យូទ័រច្បាស់លាស់មិនតែប៉ុណ្ណោះនៅពេលប្រកួតត្រូវតែតាំងអារម្មណ៍ឲ្យបានស្ងប់មិនច្រឡោតទៅតាមការហ៊ោរកញ្រ្ជៀវ ឬការចំអករបស់អ្នកគាំទ្រនៃបដិបក្ខ ។

គ្រប់កីឡាទាំងអស់សុទ្ធតែទទួលការចំអក ឬ បង្អាប់ពីអ្នកគាំទ្រគូប្រកួតទោះបីគោលការណ៍កីឡាត្រូវគិតពីលេង

​ដោយយុត្តិធម៌(Fair-Play)ក៏ដោយ។ស្ថានភាពបែបនេះសម្រាប់កីឡាការិនីងាយនឹងប៉ះពាល់ដល់អារម្មណ៍ណាស់សម្រាប់កី

ឡាការិនីតែលេងកីឡាវាជួយអប់រំចិត្ត និង ធ្វើឲ្យចិត្ត និងអារម្មណ៍មានភាពរឹងមាំ ។

ប្រមុខកីឡាE-Sports រូបនេះបញ្ជាក់ថាសម្រាប់ប្រភេទកីឡាដទៃដូចជាបាល់ទាត់ បាល់ទះប្រដាល់ និងប្រភេទកីឡា

​ដែលលេងហាលថ្ងៃជាច្រើនទៀតសុទ្ធតែមានកីឡាការិនី​ តែ កីឡា E-Sports ដែលលេងក្នុងម្លប់ លេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់

សោះបែរជាគ្មានកីឡាការិនីទៅវិញ​ ។

លោកបានបញ្ជាក់ប្រាប់បន្តថាត្រូវតែបង្កើតឲ្យបាន និង បង្កើតឲ្យមានការប្រកួតរវាងនារី និង នារី ហើយបើក្រុមនារី

មានតិចនោះងាចប្រកួតជាមួយក្រុមបុរសបាន ។ការបង្កើតដំបូងពិតជាលំបាកតែបើមិនមានការចាប់ផ្ដើមទេនោះកីឡាការិនី

E-Sports នៅតែបន្តគ្មានដដែល ។

លោកបានប្រាប់ទៅលោកអគ្គលេខាធិការសហព័ន្ធថាឆ្នាំ២០២៣ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះត្រូវ

ត្រូវតែមានកីឡាការិនីដើម្បីចូលករួមប្រកួតដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង