ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់សាកល៣រូបនឹងចូលរួម ប្រកួតជើងឯកផ្លូវក្រវាត់ចិន-អាស៊ាន

59

ភ្នំពេញ៖អ្នកប្រដាល់សាកលកម្ពុជា៣រូបនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្លូវក្រវាត់ចិនអាស៊ានលើកទី២

(2nd Belt & Road China-ASEAN Boxing Championship)

លោកប៊ួយ សោភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានឲ្យដឹងថាការប្រកួតនឹង

ចាប់ផ្ដើមពីថ្ងៃទី២៣ដល់ថ្ងៃទី២៨តុលា ។កីឡាជម្រើសជាតិកម្ពុជាទាំង៣រូបដែលត្រូវចូលរួមប្រកួតនោះមានសៅ រង្សីដែលទើបតែដណ្ដើមបានចំណាត់ថ្នាក់លេខ១ជើងឯកជាតិទម្ងន់៤៩គីឡូក្រាម ។ កីឡាករបាង កាណុនក៏ទើប

​តែដណ្ដើមបានចំណាត់ថ្នាក់លេខ១ជើងឯកជាតិឆ្នាំ២០១៩លើប្រភេទទម្ងន់៥២គីឡូក្រាមដែរ ។មួយរូបទៀតគឺ

​កីឡាករវី​ សុភ័ស្សដែលជាអ្នកប្រដាល់ជើងចាស់មួយរូប ។

ការប្រកួតនេះមានការចូលរួមពីប្រទេសចិន និងបណ្ដាប្រទេសអាស៊ានដូចជាកម្ពុជា ថៃ ឡាវហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម សឹង្ហបូរី ម៉ាឡេស៊ីគឺលើកលែងតែទីម័រខាងកើត ប្រ៊ុយណេ និង មីយ៉ាន់ម៉ាប៉ុណ្ណោះដែល

មិនចូលរួម ។

លោកអគ្គលេខាធិការបានបញ្ជាក់ថានេះជាការប្រកួតដ៏សំខាន់មួយ ហើយក៏ជាការកំដៅសាច់ដុំមួយមុន

ពេលស៊ីហ្គេមមកដល់ ៕

អត្ថបទដែលជាប់ទាក់ទង