ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចេញទៅត្រាំពឹសនៅថៃមុន ព្រឹត្តិការណ៍ ជើងឯកអាស៊ីអាគ្នេយ៍មកដល់

75

ភ្នំពេញ៖ក្រោយពីជ្រើសរើសបានកីឡាករឆ្នើម១៤រូបចុងក្រោយហើយនោះក្រុមបាល់ទាត់ Futsal កម្ពុជាបានចេញដំណើរទៅបោះជម្រំហ្វឹកហាត់នៅប្រទេសថៃហើយដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍2019 AFF Futsal Championshipនាប្រទេសវៀតណាម ។

ការប្រកួតនៅប្រទេសវៀតណាមនឹងធ្វើនៅចុងខែតុលានេះ។ការបោះជម្រំហ្វឹកហាត់នៅប្រទេសថៃនេះកម្ពុជាក៏នឹងប្រកួតកំដៅសាច់ដុំជាមួយក្រុមKasem Bundit Uniរបស់ថៃនាថ្ងៃ

ទី១៦តុលា។ថ្ងៃទ១៧តុលាប្រកួតជាមួយក្រុមRajnavy FCនិងថ្ងៃទី១៨តុលានឹងប្រកួតកំដៅ

សាច់ដុំចុងក្រោយជាមួយក្រុមខ្លាំងរបស់ថៃគឺក្រុម Port FC ។

សូមបញ្ជាក់ថាពានរង្វាន់AFF Futsal Championship 2019ដែលវៀតណាមទទួលបាន

សិទ្ធធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២១ដល់ថ្ងៃទី២៧ខែតុលាខាងមុខដោយក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ចំពោះពូល B មានក្រុមឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ដ្រាលី និងក្រុមម្ចាស់ផ្ទះវៀតណាម៕

 

អត្ថបទដែលជាប់ទាក់ទង