ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកនរណាខ្លះចេញទៅ SEA Games Philippines 2019

70


ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញនូវបញ្ជីឈ្មោះកីឡាករ កីឡាការិនីនិងគ្រូបង្វឹកដែលត្រូវ
ចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វលីពីននាចុងឆ្នាំនេះហើយ ។
លោកហែម គិរីអញ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកសហព័ន្ធបានសម្រេចចិត្តបញ្ជូនកីឡាករ៤
រូប កីឡាការិនី៤រូបគ្រូបង្វឹក២រូប និងមន្ត្រូដឹកនាំមួយរូបទៅចូលរួមប្រកួតកីឡាស៊ី្ហគេមក្នុងឆ្នាំនេះ ។
លោកបន្តថាសម្រាប់រូបលោកគឺជាប្រធានប្រតិភូ គ្រូបង្វឹក២រូបនោះមានលោកហែមថុន ពន្លឺ និងលោក
ចេង ពិរោទ ។ចំពោះកីឡាករ៤រូបនោះមានកីឡាករកីឡាករលឹម កែវឩត្តម កីឡាករអ៊ួង លីហេង កីឡាករហែម ប៉ុចនិង កីលាករឌឿន វ៉ាត់ឌីឌុន ។ចំពោះកីឡាការិនីទាំង៤រូបវិញនោះមានកីឡាការិនីសុខ វរល័ក្ខណ៍ កីឡាការិនី
កាំង មុយនីន កីឡាការិនីឃឺន ប៊ុនពេជ្រមរកត និង កីឡាការិនីឆោម ស្រីវល័ក្ខណ៍ ។
ចំពោះវិញ្ញាសាដែលក្រុមកម្ពុជាចូលរួមប្រកួតនោះមានហែលរបៀបមេអំបៅ ហែលរបៀបកង្កែម ហែល
របៀបផ្ងារ ហែលរបៀបសេរី ហែល៤របៀប និង វិញ្ញាសាហែលបណ្ដាក់១០០ម៉ែត្រ៤ដងបុរស នារី ។
សូមបញ្ជាក់ថាកីឡាករ កីឡាការិនីដែលទៅចូលរួមប្រកួតស៊ីហ្គេមលើកនេះភាគច្រើនសុទ្ធតែកីឡាករ
កីឡាការិនីវ័យក្មេងដែលមួយចំនួននៅបន្តលេងរហូតដល់ឆ្នាំ២០២៣ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម
លើកទី៣២ ៕
ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង