ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វង្ស វិឆ័យ និង នី សុភីនឹងបន្តឈ្នះ

72

ភ្នំពេញ៖សម្រាប់យប់ថ្ងៃទី២០តុលាក្នុងព្រឹត្តិការណ៍ជើងឯកអ្នកប្រយុទ្ធកំពូលថាមពល
Championដល់វេនដែលអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ត្រូវជួបជាមួយ
អ្នកប្រដាល់ថៃផេត អ៊ូប៊ុន(Phat Oubun)ហើយ ។
នេះជាការប្រកួតលើកទី២របស់ពួកគេទាំង២ ។កាលពីការប្រកួតលើកទី១វិឆ័យផ្ដួល
អ្នកប្រដាល់ថៃរ៉ុង ណាផា(Rong Napha)ឲ្យបោះបង់ចោលការប្រកួតមុនស្នូរជួងបញ្ចប់ទឹកទី៥។
ចំពោះផេត អ៊ូប៊ុនវិញកាលនោះប្រកួតចាញ់នី សុភីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុ ។
តាមពិតទៅវិឆ័យជាអ្នកប្រដាល់ថ្មីដែរទេតែកាយសម្បទាគេមានអំណោយផលល្អ គួបផ្សំនឹងការព្យាយាមហ្វឹកហាត់ទៀតនោះ បានធ្វើឲ្យអ្នកប្រដាល់រូបនេះ ឆាប់ទទួលបានភាពល្បីល្បាញឆាប់យ៉ាងនេះ ។ក្នុងការប្រកួតជើងឯកជាតិ ដែលទើបតែនឹងបញ្ចប់ទៅនាពេលថ្មីៗនេះ
វិឆ័យដណ្ដើមបានមេដាយមាស លើប្រភេទទម្ងន់៧១គីឡូក្រាមទៀតផង ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៥៦ដង ឈ្នះ៥១ដង និងចាញ់៥ដង ។
ចំពោះផេត អ៊ូប៊ុនក៏ជាអ្នកខ្លាំងមួយរូបដែរតែកំពស់គេចាញ់ប្រៀបវិឆ័យដាច់ហើយ ។
អ្នកប្រដាល់ថៃរូបនេះមាន ប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១២ដង ។នរណាជា
អ្នកឈ្នះក្នុងការប្រកួតនេះ ? នរណាក៏មានជំនឿចិត្តថាវង្ស វិឆ័យនឹងឈ្នះជាមិនខាន ។
ចំពោះនី សុភីក្លិបសាលវ័ន្ដកីឡាវិញត្រូវជួបជាមួយអ្នកប្រដាល់ថៃរ៉ុង ណាផា(Rong
Napha)ដែលការប្រកួតមួយនេះ នរណាក៏ជឿថាសុភីមានឱកាសឈ្នះច្រើនជាងដែរ ។
នេះជាការប្រកួតលើកទី២របស់ពួកគេទាំង២ ដែលការប្រកួតទី១សុភីបានទទួលជ័យជំ
នះ ឯ រ៉ុងណាផាចុះចាញ់គូប្រកួតមុនចប់ទឹកទី៥ ។
សុភីជាអ្នកប្រដាល់ដែលមានជង្គង់ល្អ កែងរហ័ស ចាប់ស្អិត និងពូកែរារាំងមិនឲ្យគូប្រ
កួតចូលមកកៀកខ្លួនគេបានឡើយ។ រ៉ុង ណាផាកាលពីទើបតែលេចមុខមកប្រកួតនៅស្រុក
ខ្មែរគេខ្លាំងណាស់តែពេលនេះគេហាក់ដូចជាស្រុតចុំច្រើន ។
អ្នកប្រដាល់ថៃរូបនេះមាន ប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១១ដង និងស្មើ
ពិន្ទុ១ ដង ។ចំណែកនី សុភីវិញមានប្រវត្តិប្រកួតចំនួន១៦៨ដង ឈ្នះ១២៨ដង ចាញ់២៨
ដងនិងស្មើពិន្ទុ១២ដង ។គេជឿថាសុភីនឹងបន្តឈ្នះក្នុងប្រឹត្តិការណ៍នេះជាមិនខាន ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះហ៊ា ចាន់ថនក្លិបគីសែមានរិទ្ធជួបជាមួយលួន សុខខេងក្លិបពុទ្ធសេរីវង្សក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។លន់ សៀកឡេងក្លិបព្រៃទទឹងកីឡា
ប្រកួតជាមួយនឹម ននក្លិបទ័ពឆ័ត្រយោង៩១១ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ឡុង ប៊ុនឆាយ
ក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយឈានរស្មីក្លិបខេត្តរតនគីរី ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង