ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង ជិនឡើងទៅជុំទី៣ឯទិត្យ សុវណ្ណគីរីអវត្តមាន

74

ភ្នំពេញ៖អ្នកប្រដាល់ទិត្យ សុវណ្ណគីរិសមាគមប្រដាល់ក្រសួងកសិកម្មអវត្តមានពីការប្រកួតវគ្គ

ជម្រុះជុំទី២នៃព្រឹត្តិការណ៍TV5 Boxing Knock Out Serie by K-Cementនាយប់ថ្ងៃទី១៩តុលា

ដោយសារគេជាកងទ័ពត្រូវទៅឈរជើងនៅខេត្តព្រះវិហារ ។

សុវណ្ណគីរីត្រូវប្រកួតជាមួយអ្នកប្រដាល់ទូច ដេវីដក្លិបអារុណរះកីឡា។ការអវត្តមាន

នេះធ្វើឲ្យដេវីដបានទទួលជ័យជំនះដោយស្វ័យប្រវត្តិតែទោះជាយ៉ាងណាក៏ដេវីដត្រូវប្រកួតកំដៅសាច់ដុំជាមួយអ្នកប្រដាល់អេ អាម៉ារីនភូថងក្លិបអេភូថងកីឡា ។

ការប្រកួតនេះទោះបីដេវីដចាញ់ក៏គេមានកៅអីសម្រាប់ឡើងទៅប្រកួតនៅជុំទី៣ដែរតែ

ការប្រកួតនេះដេវីដបានទទួលជ័យជំនះលើអេ អាម៉ារីនភូថងដោយពិន្ទុ ។

ប្រកួតក្នុងជុំទី២នេះដែរអ្នកប្រដាល់ខាំ សូរិយាក្លិបរ៉ាហាប់ស្វាយប៉ាកមិនមានសំណាង

រកបានកៅអីសម្រាប់ជុំទី៣ឡើយបន្ទាប់ពីគេប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ឡុង ជិនក្លិបខ្លារខិន

មានរិទ្ធដោយពិន្ទុនោះ ។

ការប្រកួតនេះសម្រាប់ឡុង ជិនមានជំនឿចិត្តលើខ្លួនឯងថានឹងបានទទួលជ័យជំនះមុន

​ស្រេចទៅហើយ ។ចំពោះសូរិយាវិញគេមានជំនឿចិត្តតែត្រឹម៥០ភាគរយប៉ុណ្ណោះ ។ ដោយ

ការប្រកួតមានត្រឹមតែ៣ទឹកនោះបន្ទាប់បញ្ចប់ទឹកទី៣ឡុង ជិនបានទទួលជ័យជំនះលើខាំ សូ

​រិយាដោយពិន្ទុដាច់ ។សូមបញ្ជាក់ថាសូរិយាត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះសល់ ស្រស់ក្លិប

សាលវ័ន្ដកីឡាដែលប្រកាសវ៉ៃសងសឹកជាមួយសៀវ សំណាងសមាគមប្រដាល់ក្រសួងកសិ

កម្មនោះគេធ្វើមិនបានសម្រេចឡើយ ។

ជំនួបលើកនេះសល់ ស្រស់កាន់តែធ្ងន់ ក ជាងមុនដោយត្រូវសឿវ សំណាងវាយឲ្យ

អាជ្ញាកណ្ដាលរាប់៨ដល់ទៅ២លើកគឺនៅទឹកទី៣ និង ទឹកទី៤ ។សំណាងបានបន្ថែមស្ថិតិ

ឈ្នះលើសល់ ស្រស់បានមួយលើកទៀត ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១

ទាត់អ្នកប្រដាល់ថៃឡា ហ្វាន(La Fan)បណ្ដាលឲ្យខូចជើង្ើយត្រូវអាជ្ញាកណ្ដាលបញ្ឈប់នៅ

ទឹកទី២បន្ទាប់ពីរាប់៨ចំនួន២លើកហើយនោះ ៕

អត្ថបទដែលជាប់ទាក់ទង