ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤២សមាគម ក្លិប រួមការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង

63

ភ្នំពេញ៖ការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមស ខេងបានចាប់ផ្ដើម

ហើយនៅថ្ងៃទី២១ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៣តុលា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង” លើក ទី១៩ នាឆ្នាំនេះ មានប្រតិភូ កីឡាករ-កីឡាការិនី គ្រូបង្វឹក ចំនួន ៣៩៥ នាក់ មកពីសមាគមក្លិបចំនួន ៤២ (ទូទាំងរាជធានី/ខេត្ត) ដោយចែកជា ៦ វិញ្ញាសា ដោយប្រកួតតាមរូបមន្តវិលជុំ។

លោកស សុខាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាបានបញ្ជាក់ឲ្យដឹងថាក្នុងពិធីបើក

ការប្រកួតថាថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានកកើតឡើងចាប់តាំងពីឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមពី សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយសដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើនដែលមិនអាចកាត់ថ្លៃបាន។

ជាលទ្ធផលកីឡាប្រភេទនេះបានក្លាយជាកីឡាដែលមានសក្តានុពលខ្ពស់ក្នុងការដណ្តើមយកនូវមេដាយកម្រិតតំបន់និងពិភពលោកជាបន្តបន្ទាប់ដែលនេះជាមោទនៈភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយគិតត្រឹមឆ្នាំ២០១៧ យើងទទួលបានមេដាយកម្រិតតំបន់ សរុប ២៦៨ មេដាយ (មាស ៧២ ប្រាក់ ៩៣ និងសំរឹទ្ធ ១០៣) និងកម្រិតពិភពលោកសរុប ៩ មេដាយ (មាស ៥ ប្រាក់ ១ និងសំរិទ្ធ ៣)។

ថ្មីៗនេះកីឡាការិនីប៉េតង់កម្ពុជាទើបតែទទួលបានជ័យលាភីលេខ១TropheeI’Equipeសម្រាប់

វិញ្ញាសា១នាក់ទល់១នាក់និងពានកីឡាការិនីឆ្នើមក្នុងចំណោមបណ្តាប្រទេសជើងខ្លាំងៗជុំវិញពិភពលោកនៅខែតុលាឆ្នាំ២០១៩ថ្មីៗនេះសូមរំលឹកថានៅឆ្នាំ២០១៨កីឡាការិនីដដែលនេះក៏ទទួលបានជ័យលាភីលេខ១ ផងដែរ មានន័យថានៅរក្សាដំណែងជ័យលាភីនេះបានដដែលដូចដែលកីឡាការិនី កែ ឡេងបានរក្សាដំណែងមេដាយមាសកម្រិតពិភពលោកបីលើកជាប់គ្នាដែលជាហេតុធ្វើអោយពិភពលោកមានការចាប់អារម្មណ៍មកលើការរីកចម្រើននៃកីឡាប៉េតង់កម្ពុជាយើង៕

 

 

 

អត្ថបទដែលជាប់ទាក់ទង