ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាកាយសម្ព័ន្ធចំនួន១០រូប ចេញទៅប្រកួតនៅកូរ៉េ

77

ភ្នំពេញ៖វេលាយប់ថ្ងៃទី២១តុលាកីឡាករ កីឡាការិនីកាយសម្ព័ន្ធចំនួន១០រូបបានចាក
ចាញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួត​ ក្នុងព្រឹត្តិការណ៍Korea Open Pre-Games2019នៅសាធារណរដ្ឋកូរេ ។
លោកណយ ផាណាជាប្រធានប្រតិភូ ជាគ្រូបង្វឹកនិងជាអគ្គលេខាធិការសហព័ន្ធបាន
ឲ្យដឹងថានេះជាការប្រកួតសម្រាប់ប្រភេទអាយុ១៨ឆ្នាំ(Senior)និងយុវជនអាយុក្រោម១៧ឆ្នាំJunior) ។
កីឡាកាយសម្ព័ន្ធទាំង១០រូបនោះមានកីឡាករ៥រូប និងកីឡាការិនី៥រូបពួកគេជាកីឡា
ករកីឡាការិនីកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Gymnastic Aerobic)។សូមបញ្ជាក់ថាកីលាកាយសម្ព័ន្ធ
មាន២ប្រភេទគឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក Gymnastic Aerobic)និងកាយសម្ព័ន្ធអារទីស្ទីក(GymnasticArtisyic) ។
ព្រឹត្តិការណ័នេះចាប់ផ្ដើមប្រកួតពីថ្ងៃទី២១ដល់ថ្ងៃទី២៦តុលាដែលយ៉ាងហោចណាស់ក៏
មានប្រទេសជាង១០ដែរដែលចូលរួមប្រកួតនោះ ។កាចេញទៅប្រកួតនេះបានទទួលការ
ឩបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម(Camsoc) ។
កីឡាកាយសម្ព័ន្ធមានលោកថោង ខុនជាប្រធានសហព័ន្ធ ។លោកណយ ផាណាបាន
ដកស្រង់លោកប្រធានសហព័ន្ធមកប្រាប់ឲ្យដឹងថាការចេញទៅប្រកួតនៅក្រៅប្រទេសគឺជា
កត្តាសំខាន់ណាស់ក្នុងការបង្កើនសមត្ថភាព បច្ចេកទេសកីឡាករ កីឡាការិនីដែលពួកគេសុទ្ធ
តែជាអត្តពលិកវ័យក្មេងត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកបន្តថាការចេញទៅប្រកួតលើកនេះ សុទ្ធតែជាអត្តពលិកវ័យក្មេងដែលត្រៀមស៊ី
ហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន និងពិសេសត្រៀមឆ្នាំ២០២១ និង២០២៣តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង